ទៅដល់មណ្ឌលគិរីហើយ តែបែមិនបានទៅកន្លែងដ៏ស្រស់ស្អាតមួយនេះ លោកអ្នកនឹងស្ដាយក្រោយមិនខាន

51992
  • នារដូវភ្លៀងធ្លាក់នេះ ទេសភាពនៅលើទឹកដីខេត្តមណ្ឌលគិរី ពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ បើលោកអ្នកបានទៅដល់ទីនោះហើយក៏គួរតែឆៀងចូលទៅទស្សនាកម្សាន្ត និង លម្ហែកាយនៅរមណីយដ្ឋាន អាយ៉ាណា កង់ដារ៉ា ពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។

    រមណីយដ្ឋាន អាយ៉ាណា កង់ដារ៉ា នេះមានទីតាំងស្ថិតនៅក្នុងភូមិពូតាំង សង្កាត់រម្យម នាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បើលោកអ្នកចង់ទៅលម្ហែកាយនៅទីនោះ គឺត្រូវចេញដំណើរពីក្រុងសែនមនោរម្យ ក្នុងទិសដៅមកភ្នំពេញ ហើយមុននឹងដល់ស្ពានអូរមីសប្រហែល ៣០០ ម៉ែត្រ លោកអ្នកត្រូវបត់ស្តាំចូលតាមផ្លូវក្នុងភូមិពូតាំង ប្រហែល ៣០០ ម៉ែត្រ នោះលោកអ្នកនឹងបានទៅដល់រមណីយដ្ឋាននោះដែលមានទីតាំងស្ថិតនៅខាងឆ្វេងដៃ ។

    នៅទីនោះមានអាសធាតុត្រូជាក់ល្អមានទេសភាពពណ៌បៃតងស្រស់ ព្រមទាំងមានបន្ទប់ស្នាក់នៅអាងហែលទឹក តែមិនមានភោជនីដ្ឋាននោះទេ ភ្ញៀវអាចយកម្ហូបអាហារទៅជាមួយហើយហូបនៅទីនោះបាន ។ ដោយឡែកសម្រាប់កន្លែងស្នាក់នៅវិញ គឺមានតម្លៃចាប់ពី ៣៥ ដល់ ៥០ ដុល្លារក្នុងមួយយប់ ៕

    ដោយ៖ វី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី