ត្រឹមរយះពេលដ៏ខ្លីសោះ នាយ ពាក់មី ផ្លាស់ប្ដូជីវិតស្ទើរមិនគួរឱ្យជឿ ដោយក្លាយទៅជាថៅកែអចលនទ្រព្យ បាត់

74155
  • រយៈពេលតែប៉ុន្មានឆ្នាំសោះតារាកំប្លែងនាយ ពាក់មី បានក្លាយជាតារាកំប្លែងដែលមានឈ្មោះបោះសំឡេងនៅក្នុងអាជីពសិល្បៈ ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះតារាកំប្លែងនាយ ពាក់មី បានបន្ថែមអាជីពថ្មីមួយទៀតដែលកំពុងពេញនិយមពីសំណាក់អ្នកសិល្បៈគឺ សង់ផ្ទះលក់ ។

    ចុងក្រោយនេះគេសង្កេតឃើញអ្នកសិល្បៈជាច្រើនបានបង្កើតរបរថ្មី គឺពុះដីឡូត៍លក់ និង ធ្វើផ្ទះល្វែងសម្រាប់លក់ ។ ដោយឡែកនាយ ពាក់មី ក៏មិនអន់ប៉ុន្មានដែរ នាយបានអះអាងថា ពេលនេះបានយកអាជីពចាស់របស់ខ្លួនដែលធ្លាប់ជាជាងសំណង់មកធ្វើផ្ទះលក់ខ្លួនឯង ដែលពេលនេះមានប្រមាណជា ១៦៨ ខ្នង ដោយនាយ ពាក់មី ដាក់ឈ្មោះថា វីឡាត្រាស់មី ដែលទើបដាក់សម្ពោធកាលពីដើមខែមិថុនា កន្លងទៅនេះ ។ នាយ ពាក់មី បានអះអាងថា គ្រាន់តែដាក់លក់ភ្លាមទទួលបានការគាំទ្រពីសំណាក់មហាជនខ្លាំងដែលក្នុងមួយរយៈខ្លីលក់ដាច់អស់ជិតពាក់កណ្តាលដែលមានទីតាំងនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

    អ្វីដែលកត់សម្គាល់មានការសរសើរពីសំណាក់មហាជនចំពោះការខិតខំប្រឹងប្រែងរបស់នាយ ពាក់មី តាំងពីបាតដៃទទេរហូតដល់ចំណុចខ្ពស់មួយស្ទើរមិនគួរឱ្យជឿ ។ ក្រៅពីតារាកំប្លែងនាយ ពាក់មី ក៏ជាតារាចម្រៀង និង បានចូលរួមថតរឿងបានជាច្រើនផងដែរ ។ មិនតែប៉ុណ្ណោះនាយ ក៏បានបោះទុនដើម្បីផលិតរឿងមួយចំនួនផងដែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី