ញ៉ាក់សាច់!! ក្រុមបាល់ទាត់នារីអាមេរិក លត់ក្រុមបាល់ទាត់នារីថៃ ១៣-០ បំបែកកំណត់ពិភពលោក

56654
  • ក្រុមបាល់ទាត់ជម្រើសជាតិនារីសហរដ្ឋអាមេរិក បានបង្កើតកំណត់ត្រាដ៏អស្ចារ្យបំផុតមួយ ដែលស៊ុតបញ្ចូលទីច្រើនបំផុតនៅក្នុងព្រឹត្តិការណ៍ប្រកួត FIFA Women’s World Cup ក្រោយលត់ក្រុមបាល់ទាត់ជម្រើសជាតិនារីថៃ ក្នុងលទ្ធផលរហូតដល់ ១៣ ទល់នឹង ០ ឯណោះ ខណះបារាំងធ្វើជាម្ចាស់ផ្ទះ ។

    ក្រុមម្ចាស់ជើងឯកឆ្នាំ ២០១៥ បាននាំមុខ ៣-០ នៅក្នុងតង់ទីមួយ និង រកបាន ៤ គ្រាប់បន្ថែមទៀតត្រឹមតែ ១០ នាទីនៅតង់ទីពីរ ។ បន្ទាប់មកពួកគេបានបន្ថែម ៦ គ្រាប់ទៀត នៅ ១៦ នាទីចុងក្រោយនៃការប្រកួត ។ កីឡាការិនី Alex Morgan សម្រេចទីបាន ៥ គ្រាប់ម្នាក់ឯង ខណៈនាង Rose Lavelle និង Samantha ស៊ុតម្នាក់ ២ គ្រាប់ ។ កីឡាការិនី Lindsey Horan , Megan Rapinoe , Mallory Pugh និង Carli Lloyd រកបានម្នាក់មួយគ្រាប់ ។ លទ្ធផលនេះធ្វើឱ្យពួកគេបញ្ចប់កំណត់ត្រា អាល្លឺម៉ង់ យកឈ្នះលើអាហ្សង់ទីន ក្នុងលទ្ធផល ១១-០ កាលពីឆ្នាំ ២០០៧ ។

    សូមបញ្ជាក់ផងដែរថា កន្លងទៅកំណត់ត្រាឈ្នះច្រើនបំផុតសម្រាប់អាមេរិកក្នុងព្រឹត្តិការណ៍ប្រកួត FIFA Women’s World Cup គឺយកឈ្នះ ៧-០ លើក្រុមបាល់ទាត់នារី Chinese Taipei កាលពីឆ្នាំ ១៩៩១ ។ តាមរយៈលទ្ធផលនេះ បានធ្វើឱ្យក្រុមបាល់ទាត់សហរដ្ឋអាមេរិក ឡើងឈរលេខ ១ ក្នុងពូល F សម្រាប់ប្រកួតដំបូង ខណះឯ ស៊ុយអែត ឈរនៅលេខ ២ ក្រោយឈ្នះឈីលី ២-០ ៕

    ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី