Amazon វ៉ាដាច់ Apple និង Google ក្លាយជាក្រុមហ៊ុនដែលមានស្លាកយីហោថ្លៃបំផុតឆ្នាំ ២០១៩ នេះ

9259

ក្នុងរយៈពេលឆ្នាំ ១២ ចុងក្រោយនេះក្រុមហ៊ុន Apple និងក្រុមហ៊ុន Google តែងតែបណ្តេញគ្នាឥតឈប់រក្សាតំណែងនៅចំណាត់ថ្នាក់កំពូលនាមជាក្រុមហ៊ុនមានស្លាកយីហោថ្លៃដាច់គេក្នុងលោក ។

យ៉ាងណាមិញនៅឆ្នាំ ២០១៩ គ្រប់យ៉ាងបានផ្លាស់ប្តូរ ដោយក្រុមហ៊ុនទាំងពីរបានធ្លាក់មកឈរនៅតំណែងទី ២ និងទី ៣ ។ យោងតាមការចាត់ចំណាត់ថ្នាក់ពី Brandz បានរកឃើញថា ក្រុមហ៊ុន Amazon ឯណោះទេដែលជាក្រុមហ៊ុនមានស្លាកយីហោថ្លៃដាច់គេបង្អស់ក្នុងលោក ។ តម្លៃនៃស្លាកយីហោរបស់ក្រុមហ៊ុនអាមេរិកមួយនេះ ( ក្រុមហ៊ុន Amazon ) បានមានការកើនឡើងប្រមាណ ៥២ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដោយមកទល់ពេលនេះកើនដល់ ៣១២, ៥ ពាន់លានដុល្លារស្របពេលដែលក្រុមហ៊ុន Apple ឈរលេខ ២ ថ្លៃ ៣០៩,៥ ពាន់លានដុល្លារ និង ក្រុមហ៊ុន Google ថ្លៃ ៣០៩ ពាន់លានដុល្លារ ។

តំណែងកំពូលទាំង ១០ មាន ៨ ក្រុមហ៊ុនទៅហើយដែលជាស្ថាប័នបច្ចេកវិទ្យា ខណៈក្រុមហ៊ុនក្រៅពីបច្ចេកវិទ្យាមានតែ ២ ប៉ុណ្ណោះដែលស្ថិតនៅលំដាប់កំពូលនេះ ដោយមួយគឺក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ Visa និង ក្រុមហ៊ុនចំណីអាហារ McDonald ។ ខណះខាងក្រោមនេះដែលបង្ហាញពីចំណាត់ថ្នាក់សម្រាប់ឆ្នាំ ២០១៩ នេះ៖

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី