ភរិយាលោក ស៊ុត សុភា បានបង្ហោះសារលើណ្ដាញសង្គម បញ្ចេញមតិលើរឿងនារីស្រស់ស្អាតពាក់អាវចំហដើមទ្រូងថ្ងៃមុនថា

14215

អ្នក​និយម​តាមដាន និង លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានដឹង​រួចមកហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​មានការ​ភ្ញាក់ផ្អើល​រឿង​មួយ បន្ទាប់ពី​ឃើញ​ស្រី​ស្រស់ស្អាត​វ័យក្មេង​ម្នាក់​បាន Live វីដេអូ​បង្ហាញ​ចំណី​ឆ្ងាញ់​ដល់​ក្រសែ​ចក្ខុ​របស់​បុរសៗ ដោយ​ការបញ្ចេញ​គល់​សុដន់​ទាំង​ភ្នែនៗ​ស្ទើរតែ​លេចចេញ​ចុង​ម្ដងៗ ធ្វើឱ្យមាន​ការរិះគន់​ដល់​នាង​យ៉ាងខ្លាំង ។

​ក្រោយ​រង​ព្យុះ​រិះគន់ នារ​រី​រូប​ស្រស់​នោះបាន​ចេញមុខ​បកស្រាយ​បញ្ចប់រឿង ប៉ុន្តែ​ទោះជា​យ៉ាងណា​រហូតមកដល់​ថ្ងៃនេះ នារី​រូប​ស្រស់​ខាងលើ​នៅតែ​ទទួលរងការរិះគន់​ដដែល​ពី​បណ្តា​មហាជន​មួយចំនួន ដោយ​ពួកគេ​ថា​មិនអាច​ទទួលយកបាន​នូវ​ការ​បង្ហាញខ្លួន​ដ៏​សិច​ស៊ី​ហួសហេតុ​តាមរយៈ​ការ Live វីដេអូ​ជា​សាធារណៈ​របស់​នាង​កាលពី​កន្លងមក​នោះទេ ។ យ៉ាងណា​ក៏មាន​មហាជន​មួយចំនួន​បាន​បើក​ចិត្ត​ទទួល និង មិន​រិះគន់ ដោយ​គិតថា​នោះ​ជា​រឿង​ឯកជន​របស់​នារី​ខាងលើ 

​ស្របគ្នា​នឹងមាន​ការបញ្ចេញ​យោបល់​ផ្សេងៗ​គ្នា​លើ​រឿង​ខាងលើ​ពី​សំណាក់​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ គេ​ក៏​សង្កេតឃើញ​ភរិយា​តារា​សម្តែង ស៊ុត សុភា ដែល​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​ឯណោះ បញ្ចេញមតិ​យោបល់​ក្នុង​រឿងនេះ​ដែរ ជាមួយ​ការសរសេរ​សារ​យ៉ាង​វែង​បង្ហោះ​លើ​គណនី​ផ្ទាល់ខ្លួន ។ ភរិយា​លោក ស៊ុត សុភា បាន​រៀបរាប់ថា យើង​មិនអាច​វិនិច្ឆ័យ​គេ​ពី​ខាងក្រៅ​បានទេ អ្នកខ្លះ​ស្លៀកពាក់​ជិតៗ មើលទៅ​ឃើញ​សុភាព តែ​ធាតុពិត​ពឹ​សពុល អ្នកខ្លះ​គេ​ស្លៀកពាក់ sexy តែ​ទឹកចិត្ត​អាច​ទូលំទូលាយ បើក​ចិត្ត​ទទួលយកបាន​នៃ​ភាពជឿនលឿន ភាពជឿនលឿន​នេះហើយ​ធ្វើ​ឱ្យគេ​ឆ្លាត​វៃ ក្លា​ហ៊ាន អាច​ដោះស្រាយ​រឿង​ចំពោះមុខ​ដោយ​ភាព​ប៉ុន​ប្រសព្វ ។ យើង​ល្មម​ជឿនលឿន​ខ្លះៗ​ហើយ ដើម្បី​ភាព​រីកចម្រើន​សម្រាប់​ស​ង្គ​ម​យើង​ខ្លះ តែ​សូម​ជឿនលឿន​តែ​អ្វី​ដែលមាន​ប្រយោជន៍ ។

​ក្រោយ​ការបញ្ចេញ​យោបល់​បែប​នោះ​របស់​ភរិយា​លោក ស៊ុត សុភា គេ​ឃើញ​មានមតិ​គាំទ្រ​ជាច្រើន ដោយ​គេ​បានលើកឡើង​នូវ​គំនិត​ស្រដៀង​គ្នា​នេះដែរ ។ យ៉ាង​ក៏​នៅតែមាន​អ្នកខ្លះ​ថា នារី​រូបនោះ​ស្លៀកពាក់​រាង​ជ្រុល​បន្តិច​ផងដែរ ៕

ដោយ៖ សុខះ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី