
បន្ទាប់ពីធ្វើការប្រឡងប្រកួតប្រជែងធ្វើម្ហូបក្នុងកម្មវិធី Master Chef Thailand 3 អស់រយៈពេលជាច្រើនខែមក ទីបំផុតនៅថ្ងៃទី ៩ មិថុនា កន្លងទៅនេះ កម្មវិធីប្រកួតធ្វើម្ហូបខាងលើបានរកឃើញម្ចាស់ជ័យលាភីលេខ១ ហើយ ដែលជាកំលោះសង្ហាពោរពេញដោយទេពកោសល្យ Nuntawat Max Chanyalikit ។
ក្រៅពីមានថ្វីដៃធ្វើម្ហូបទាក់ទាញដួងចិត្តគណៈកម្មការ ក៏ដូចជាទស្សនិកជនរហូតទទួលបានជ័យលាភីឯកហើយនោះ ចុងភៅវ័យក្មេង Max ក៏បានធ្វើឱ្យមហាជនលួចចាប់អារម្មណ៍ខ្លាំងទៅលើរូបរាងដ៏សង្ហា ពិសេសមុខមាត់សម្បូរមន្តស្នេហ៍របស់លោក ។ មានទាំងសមត្ថភាព ចំណែកឯរូបសម្រស់ក៏សង្ហាដាច់គេ ព្រមទាំងនៅកំលោះទៀត Max បានធ្វើឱ្យនារីៗជាច្រើនជ្រើមជ្រួលបណ្ដើមគ្នាធ្វើជា Fan Club របស់លោក ។
បន្ថែមពីលើជំនាញជាចុងភៅដ៏ប៉ិនប្រសប់នេះ កំលោះរូបសង្ហា Max ក៏ជាបុគ្គលិកបម្រើការនៅលើយន្តហោះផងដែរ ។ ចំណុចល្អសឹងតែឥតខ្ចោះមិនថាទេពកោសល្យ និង រូបរាងរបស់ចុងភ្លៅវ័យក្មេង Max កាន់តែធ្វើឱ្យទស្សនិកជនពេញចិត្តលើរូបលោកកាន់តែខ្លាំងឡើង ៕ តោះយើងក្រឡេកទៅមើលរូបភាពសង្ហារបស់ ម្ចាស់ជ័យលាភី រូបនេះនៅខាងក្រោម ៖
ដោយ៖ សុខះ