
Joe Allen បានគាំទ្រមិត្តរួមក្រុមជម្រើសជាតិវែលស៍របស់ខ្លួនគឺកីឡាក Gareth Bale ដើម្បីឲ្យកីឡាកររូបនេះទទួលបានតំណែងរបស់គាត់ឡើងវិញនៅក្នុងទ័ពជួរមុខរបស់ Real Madrid ដោយបានរៀបរាប់ថាការទម្លាក់តំណែងរបស់គាត់ទៅជាកីឡាករបម្រុង«វាជារឿងគួរឲ្យឆ្ងល់»។
កីឡាករ Bale ដែលធ្លាប់មានឈ្មោះថាជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេក្នុងពិភពលោក ឥឡូវនេះ រូបគាត់មានសភាពដូចកីឡាករទើបចូលថ្មីក្រោមការដឹកនាំរបស់ Zinedine Zidane តែបែរជាដាក់ឲ្យកីឡាករ Lucas Vazquez និង Marco Asensio ក្នុងជម្រើដំបូងទៅវិញ បន្ទាប់ពីបានយកឈ្នះលើ Girona ក្នុងលទ្ធផល៦-៣ ដែលជាប្រកួតចុងក្រោយ។
បន្ថែមពីលើនេះ គាត់មិនត្រូវបានដាក់ឲ្យចូលលេងក្នុងជម្រើស ១១នាក់ដំបូង សម្រាប់ការប្រកួត Champions League ទាំងពីរលើកចុងក្រោយ ដោយបានយកឈ្នះ Paris Saint Germain ។ខ្សែបម្រើកណ្តាលរបស់ Stoke City កីឡាករ Allen បានលើកឡើងថា «នេះជាការមួយគួរឲ្យឆ្ងល់ខ្លាំងណាស់។ គាត់ប្រាកដជាខកចិត្ត។
«ប៉ុន្តែខ្ញុំជឿថានេះជាបញ្ហាពេលវេលាប៉ុណ្ណោះ មុនពេលដែលគាត់អាចត្រលប់ទៅលេងក្នុងជម្រើសដំបូង និងលេងបានជាប់ជាប្រចាំ ដោយធ្វើអ្វីគ្រប់យ៉ាងដែលរូបគេបានធ្វើជាមួយយើង»។
Allen បានបញ្ជូនបាល់ឲ្យកីឡាករវ័យ ២៨ឆ្នាំរូបនេះទទួលបានការស៊ុតហ៊ែតទ្រីកក្នុងជំនួបរវាងវែលស៍ និង ចិន ដោយបានយកឈ្នះចិនក្នុងលទ្ធផល ៦-០ ដែលបំបែកកំណត់ត្រារបស់ Ian Rush ក្នុងការរកគ្រាប់បាល់បាន ២៨ សម្រាប់ជម្រើសជាតិ។
Allen បាននិយាយថា «វាគឺជាបាល់ហ៊ែតទ្រីកដ៏អស្ចារ្យ ហើយគាត់នឹងមានឱកាសច្រើនក្នុងការបន្ថែមគ្រាប់បាល់លើកំណត់ត្រាចាស់ ។ គាត់រីករាយដែលអាចធ្វើបាន ហើយគាត់នឹងអាចរកគ្រាប់បាល់បន្ថែមទៀត។បើកនរណាម្នាក់ចង់បំបែកកំណត់ត្រារបស់គាត់ នោះវាគឺជារឿងមួយអស្ចារ្យខ្លាំងណាស់» ៕
ដោយ៖ Dara Hunii