ការបង្ហាញខ្លួន Hazard ជាផ្លូវការ R.Madrid នឹងរៀបចំស្វាគមន៍គគ្រឹកគគ្រេងជាងការមកដល់របស់ CR7

10997

តារាបាល់ទាត់សញ្ជាតិប៊ែលហ្សិក Eden Hazard បានចុះហត្ថលេខាផ្ទេរទៅកាន់ក្លឹបអធិរាជស Real Madrid ក្នុងតម្លៃខ្លួន ១៥០ លានផោន ( តម្លៃនេះគិតម៉ាចុះហត្ថលេខាចប់) និងត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅឯកីឡដ្ឋាន Santiago Bernabeu ជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ ។

បើយោងតាមការសែត Marca របស់អេស្ប៉ាញជឿជាក់ថា ការបង្ហាញខ្លួនជាផ្លូវការរបស់ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះនឹងធ្វើការរៀបចំធំដុំបំផុតពុំធ្លាប់មានចាប់តាំងពីការបង្ហាញខ្លួនរបស់ Cristiano Ronaldo កាលពីឆ្នាំ ២០០៩ ។ បើតាមគម្រោង អ្នកគាំទ្រចំនួនជាង ៧០.០០០ នាក់ នឹងត្រូវស្វាគមន៍ឈរទះដៃនៃការមកដល់ Eden Hazard ។

សូមបញ្ជាក់ផងដែរថា Hazard បានក្លាយជាកីឡាករចុះហត្ថលេខាទី ២ របស់ក្លឹប Real Madrid បន្ទាប់ពីទិញបានកីឡាករ Luka Jovic របស់ក្លឹប Eintracht Frankfurt ក្នុងតម្លៃខ្លួន ៦០ នាលផោន ។ ខណះខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះបានចុះហត្ថលេខាលើកិច្ចសន្យា ៥ ឆ្នាំជាមួយក្លឹប Real Madrid ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៤ ហើយគេក៏ជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតប្រចាំក្លឹបផងដែរ ចាប់ពីរដូវកាលក្រោយនេះទៅ ៕

ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី