
ពិតជាទិដ្ឋភាពកម្រឃើញ ក្នុងជីវភាពតារាល្បីកម្ពុជា ដែលក្នុងវីដេអូនេះ បានបង្ហាញពីលោក សួន ពិសិដ្ឋ កំពុងហ្វឹកហាត់ ខាន់ ជេមស៍ ស្រែកច្រៀងបទថ្មីទាំងដោះអាវទាំងពីរនាក់ ក្នុងស្ទូឌីយ៉ូមួយ តែតារាចម្រៀងសាន់ដេ ស្រែកមិនរួចឡើយ ។
បទថ្មីនោះមានចំណងជើងថា “កំហុស” ដែលអត្ថន័យនិយាយពីទង្វើរបស់បុរសម្នាក់បានសាងកំហុសលើនារីដែលខ្លួនស្រឡាញ់។ បទថ្មីមួយនេះរបស់លោក សួន ពិសិដ្ឋ គឺមានតុងស្រែកខ្ពស់មែនទែន សូម្បីលោក ខាន់ ជេមស៍ តារាចម្រៀងពូកែច្រៀងសំឡេងស្រែក តុងខ្ពស់មួយរូបដែរ ស្រែកមិនរួច។ តារាចម្រៀងសាន់ដេ ក៏ទទួលស្គាល់ដែរថា បទនេះ តឹងខ្លាំងណាស់ ។
៉៉៉៉”មិនដែលជួបទេលោកព្រះតឹងខ្លាំងណាស់..!!” លោក ខាន់ ជេមស៍ ថ្លែង។ យ៉ាងណាក៏ដោយ បន្ទាប់ពីស្រែកភ្លាត់សំឡេងនៅដំណាក់កាលដំបូង លោក ជេមស៍ អាចស្រែករួចវិញ ក្រោមជំនួយរបស់សិស្សច្បង សួន ពិសិដ្ឋ ៕
តោះយើងទៅមើលសកម្មភាពតារាប្រុសទាំងពីរ និងស្ដាប់បទដ៏តឹងមួយនេះ៖
មិនដែលជួបទេលោកព្រះតឹងខ្លាំងណាស់..!!!Piseth Soun (កំហុស)
Posted by ខាន់ ជេមស៌ KHAN JAMES on Thursday, June 6, 2019
ដោយ៖ សុខះ