
កីឡាករបាល់ទាត់ក្រូអាត បានដួលចុះ រួចក៏បានដាច់ខ្សល់ស្លាប់ពេលកំពុងប្រកួតកាលពីចុងសប្តាហ៍នេះ ក្រោយត្រូវបាល់បុកចំដើម្បទ្រូង។
Bruno Boban ដែលជាកីឡាករខ្សែប្រយុទ្ធលេងនៅក្លឹបក្នុងលីគលំដាប់ទីបី គឺក្លឹប Marsonia បានដួលទៅលើស្មៅបន្តិចក្រោយពីបាល់បានហោះមកបុកចំដើមទ្រូងរបស់គាត់ បន្ទាប់ពីចាប់ផ្តើមប្រកួតជាមួយក្លឹប Slavonija Pozega ទើបតែបាន ១៥ នាទីប៉ុណ្ណោះ ។ រំពេចនោះអាជ្ញាកណ្តាលបានសុំជំនួយបន្ទាប់ ហើយក្រុមការងារជួយសង្គ្រោួះក៏បានមកដល់ភ្លាម ដែរ។
ពួកគេបានចំណាយពេលប្រមាណ ១ ម៉ោង ដើម្បីព្យាយាមជួយសង្គ្រោះកីឡាករខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែនៅតែមិនអាចជួយបានហើយគាត់ក៏បានស្លាប់នៅក្នុងតារាងប្រកួតនោះតែម្តង។ មូលហេតុនៃការស្លាប់នេះមិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹងនោះទេរហូតមកទល់ពេលនេះ។
មរណៈភាពរបស់ Boban នេះ កើតឡើងទើបតែ ៣ សប្តាហ៍បន្ទាប់ការស្លាប់របស់ ប្រធានក្រុមក្លឹប Fiorentina គឺកីឡាករ Davide Astori ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងសោកស្តាយជុំវិញពិភពបាល់ទាត់។
Astori បានទទួលមរណៈភាពក្នុងដំណេករបស់គាត់ ១ យប់មុនដល់ការប្រកួតក្នុងលីគ Serie A ទល់នឹង Udinese ៕
ដោយ៖ Dara Hunii