
iPhone XR គឺជាទូរស័ព្ទ iPhone ឆ្នាំ ២០១៨ ដែលមានតម្លៃថោកបំផុត ហើយមានចំណុចខ្លាំងលើសម៉ូដែល XS និង XS Max ដូចជា មានជម្រើសច្រើនពណ៌ និង កាន់ថ្មជាង ជាដើម ។
iPhone XR
ឥឡូវនេះរបាយការណ៍ថ្មី បានបង្ហាញឱ្យដឹងថា iPhone XR2 (ឬ iPhone XIR) នឹងកាន់ថ្មខ្លាំងជាង XR ទៅទៀត ។ របាយការណ៍នោះនិយាយថា iPhone XR2 នឹងប្រើប្រាស់ថ្ម ៣១១០ mAh ធំជាងមុន ៥% ខណៈ iPhone XR ប្រើថ្ម ២៩៤២ mAh ប៉ុណ្ណោះ ។
iPhone XR2
របាយការណ៍ដដែលបង្ហាញទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន Amperex Technology Limited គឺជាអ្នកផលិតថ្មសម្រាប់ iPhone XR 2 ។ ប្រសិនបើ iPhone XR2 បំពាក់ថាមពលថ្មកាន់តែខ្លាំង ជាមួយនឹង CUP ជំនាន់ទី៧ របស់ Apple គឺ A13 ទៀតនោះ វានឹងធ្វើឱ្យមានការចាប់អារម្មណ៍រឹតតែខ្លាំងជាមិនខាន ៕
ដោយ៖ សុខះ