គ្រូបង្វឹក​​អាហ្សង់ទីន៖ Messi ដូច​ត្រូវ​គេ​ភ្ជង់​ក្បាល​នឹង​កាំភ្លើង​អញ្ចឹង​នៅ World Cup

18618
  • គ្រូបង្វឹក​ធំ​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​លោក Jorge Sampaoli បាន​អះអាង​ថា​កីឡាករ Messi ទទួល​រង​ឥទ្ធិពល​អវិជ្ជមានដោយ​សារ​សម្ពាធឲ្យ​គាត់​ត្រូវ​តែ​យក​ឈ្នះ​ World Cup ឲ្យ​ខាង​តែ​បាន។

    Image result for Jorge Sampaoli

    ការ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ដែល​សរសេរ​ដោយ​អ្នកគ្រប់គ្រង ដែល​បាន​កំណត់​ចេញផ្សាយជាសាធារណៈ​នៅ​ខែ​មេ​សា​ខាងមុខនេះ ត្រូវ​បាន​បោះពុម្ព​នៅ​ Viva ។ នៅក្នុង​សម្រង់អត្ថបទនោះ Sampaoli បាន​លើក​ឡើង​ថា៖ «Messi ប្រៀប​បី​ដូច​ជា​ត្រូវ​គេ​ភ្ជង់​ក្បាល​នឹង​កាំភ្លើង​អញ្ចឹង​សម្រាប់ World Cup ហើយ​ប្រសិន​​បើ​គាត់​មិន​អាច​យក​ឈ្នះ​បាន​ទេ គាត់​នឹង​ត្រូវ​គេ​បាញ់​សម្លាប់​ចោល។

    Image result for messi national team

    «ជាលទ្ធផល កីឡាករ​នេះ​មាន​ទុក្ខ​ព្រោះតែ​ទេពកោសល្យ​របស់ខ្លួន។ អ្វី​ដែល​យល់​បាន​ស្វែង​យល់​នោះ​គឺបរិយាកាស​អវិជ្ជមាន​ជំុវិញ​បាល់​ទាត់​អន្តរ​ជាតិ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ Messi »។

    Image result for messi national team

    ទោះបី​ជាគាត់​យល់​ឃើញ​ថា​ការ​នេះ​នឹង​ជួយ​ឲ្យ​ក្រុម​ខិត​ខំ​យ់ាងខ្លាំង​ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ World Cup នៅ​ប្រទេស​រុស្ស៊ី​​ក្នុង​ឆ្នាំ​នេះក៏ដោយ ក៏លោក Sampaoli សារ​ភាព​ថា​ Messi នៅ​តែ​ជាក្តី​សង្ឃឹម​តែ​មួយ​គត់​​ ដោយ​ជឿជាក់​ថា​រូប​គាត់​ជាកីឡាករ​ឆ្នើម​បំផុត។អ្នកចាត់​ការ​បាន​និយាយ «នៅ​ខណៈ​ពេល​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុងបង្វឹក​កីឡាករ​ដែល​ល្អ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ។ នេះ​គឺ​ជាកីឡាករ​​ដែល​អាច​រក្សាទម្រង់​លេង​បាន​ល្អ​លំដាប់​ពិភពលោក​ជាង​ ១០ឆ្នាំ​មក​ហើយ។ វា​ជាការ​លំបាក​ក្នុង​ការរិះ​រក​វិធី​គ្រប់គ្រងនៅ​ពេល​ដែល​កីឡាករ​មួយ​រួប​មាន​សមត្ថភាព​ខ្លាំងលើស​គេ​ទៅ​ហើយ​នោះ »។

    Image result for messi national team

    ក្រុម​អាហ្សង់​ទីន​ស្ថិត​ក្នុង​ពូល D សម្រាប់​ព្រឹត្តិការណ៍ World Cup ដោយ​ត្រូវ​ប៉ះ​ជាមួយអ៊ីស្លង់ ក្រូអាត និងនីហ្សេរីយ៉ា ៕

    ដោយ៖ Dara Hunii

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី