ផ្លូវការ!! R.Madrid ទិញបានតារាឆ្នើមបារាំង Mendy ហើយក្នុងតម្លៃ ៤៨ លានអឺរ៉ូ ដើម្បីមកជំនួស Marcelo

6445

ក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid បានបញ្ចប់ការចុះកុងត្រាជាផ្លូវការហើយ ក្នុងការនាំយកខ្សែការពារវ័យក្មេង Ferland Mendy ពីក្លឹប Olympique Lyon ក្នុងកិច្ចសន្យារយះពេល ៦ ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ Tribuna ។

បើយោងតាមប្រភពខាងលើបានឱ្យដឹងថា Ferland Mendy បានផ្លាស់ទៅកាន់ក្លឹប Real Madrid រួចរាល់ហើយ ក្នុងតម្លៃខ្លួនចំនួន ៤៨ លានអឺរ៉ូ ជាមួយការចុះហត្ថលេខារយះពេលចំនួន ៦ ឆ្នាំ ដែលកិច្ចសន្យានឹងដំណើរការរហូតដល់ឆ្នាំ ២០២៥ ឯណោះ ។ ខណះការបង្ហាញខ្លួនជាផ្លូវការរបស់ខ្សែការពារសញ្ជាតិបារាំងវ័យ ២៤ ឆ្នាំរូបនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធ ទី ១៩ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ ។

ការមកដល់របស់កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានគេជឿជាក់ថា នឹងត្រូវមកជំនួសកន្លែងខ្សែការពារស្លាបឆ្វេងឆ្នើមសញ្ជាតិប្រេស៊ីល Marcelo ហើយគេរំពឹងទុកថា គេនឹងមិនដើរតាមគន្លងរបស់កីឡាករ Sergio Reguilon នោះទេ ។ ខណះ Marcelo ត្រូវបានគេមើលឃើញថា អាចនឹងខ្ទាតចេញពីជម្រើស ១១ នាក់ដំបូងនារដូវកាលក្រោយផងដែរ ប្រសិនបើកីឡាកររូបនេះមិនធ្វើការចាកចេញនាទីផ្សាដោះដូរកីឡាកររដូវក្ដៅនេះ ៕

ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី