ច្បាស់ហើយ!! CEO របស់ AT ចេញមកស្រាយចម្ងល់ជុំវិញអនាគតរបស់ Griezmann នៅរដូវកាលក្រោយ

24686
  • នាយកក្លិប Atletico Madrid លោក Miguel Angel Gil Marin បានបញ្ចប់ភាពអាថ៌កំបាំងជុំវិញអនាគតរបស់កីឡាករ Antoine Griezmann ដោយបញ្ជាក់ថា ខ្សែប្រយុទ្ធបារាំងរូបនេះនឹងត្រូវលេងនៅក្នុងក្លឹប FC Barcelona នារដូវកាលថ្មីខាងមុខនេះ ។

    Antoine Griezmann បានប្រកាសនៅចុងបញ្ចប់នៃរដូវកាល ២០១៨/២០១៩ នេះថា គាត់នឹងចាកចេញពីក្លឹប Atletico Madrid បន្ទាប់ពីចំណាយពេលអស់ជាង ៥ រដូវកាលដ៏អស្ចារ្យនៅក្នុងក្លឹបយក្សនៃទីក្រុងម៉ាឌ្រីដមួយនេះ ។ ខណៈពត៌មានជុំវិញពិភពលោកជឿជាក់ថា បន្ទាប់ពីចាកចេញពី AT ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះ នឹងត្រូវទៅចូលរួមជាមួយម្ចាស់ជើងឯកក្របខ័ណ្ឌ Laliga គឺក្លឹប Barcelona ក្នុងកិច្ចសន្យារយះពេលវែងមួយ ប៉ុន្តែពត៌មានទាំងនោះនៅតែស្ថិតក្នុងភាពសង្ស័យ ។

    ប៉ុន្តែភាពអាថ៌កំបាំងទាំងឡាយត្រូវបានបញ្ចប់ទាំងស្រុង បន្ទាប់ពីនាយក​ប្រតិបត្តិក្លឹបជើងឯករងលីគកំពូលអេស្ប៉ាញ  Atletico Madrid លោក Miguel Angel Gil Marin បានចេញមកបញ្ជាក់ទាក់ទងនឹងការផ្ទេរម្ចាស់ជើងឯកពានរង្វាន់ World Cup រូបនេះ ដោយបាននិយាយថា Griezmann នឹងក្លាយជាកីឡាកររបស់ ក្រុមអ្នកមានបុណ្យ Barca ចាប់ពីរដូវកាលក្រោយនេះហើយ ។

    CEO របស់ក្លឹប AT Madrid រូបនេះបានពន្យល់ប្រាប់ទូរទស្សន៍ឌីជីថល Movistar Plus កាលពីថ្ងៃពុធថា៖ ” “ខ្ញុំច្បាស់ណាស់ថា Antoine នឹងលេងនៅទីណា ដែលយើងបានដឹងស្គាល់ចាប់តាំងពីខែមីនាមកម្លេះ ។ វាគឺស្ថិតនៅក្នុងក្លឹប Barcelona ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី