២ ប្រកួតក្នុងដីរបស់បឹងកេត នឹងត្រូវធ្វើក្នុងដីរបស់គូរប្រកួតវិញ ព្រោះកីឡដ្ឋានសង់មិនទាន់រួចរាល់

14401

ក្លិបបាល់ទាត់បឹងកេត បានឱ្យដឹងថា ការប្រកួតសប្តាហ៍ទី ១១ និងទី ១៣ នៃជំនួបជើងទី១ ដែលបឹងកេតត្រូវធ្វើជាម្ចាស់ផ្ទះនឹងត្រូវផ្លាស់ប្តូរទីលានប្រកួតទៅធ្វើនៅកីឡដ្ឋានរបស់គូប្រកួតជាមុនសិន ខណះកីឡដ្ឋានរបស់ខ្លួនសាងសង់មិនទាន់រួចរាល់ ។

ការផ្លាស់ប្តូរបែបនេះ គឺដោយសារការសាងសង់កីឡដ្ឋានបឹងកេត មិនទាន់រួចរាល់ជាស្ថាពរនៅឡើយ មិនអាចរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតបាន ។ ការស្នើរបស់ក្លិបទៅកាន់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក៏បានយល់ព្រមនិងអនុញ្ញាតឱ្យផ្លាស់ប្តូរការប្រកួតសប្តាហ៍ទី ១១ ទៅកីឡដ្ឋានអគ្គិសនីកម្ពុជា និង សប្តាហ៍ទី ១៣ ទៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ។ នេះបើយោងតាមការចុះផ្សាយរបស់វិបសាយផ្លូវការរបស់ក្លឹប ។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីផ្លាស់ប្ដូរម្ចាស់ក្លឹបមក បឹងកេត កំពុងរៀបចំរចនាសម្ព័ន្ធក្លឹបឱ្យកាន់តែខ្លាំងជាងមុន ជាពិសេសបានសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនផងដែរ ដែលស្ថិតនៅបុរីប៉េងហួត បឹងស្នោរ ខណះកីឡដ្ឋានផ្ទាល់ខ្លួនរបស់បឹងកេតនេះ នឹងរួចរាល់ជាស្ថាពរ នាការប្រកួតជើងទី២ នៃលីគកំពូលកម្ពុជា រដូវកាល ២០១៩ នេះ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី