ក្រុមហ៊ុនផលិតរថយន្តយក្ស ២ ច្របាច់ធ្វើជាក្រុមហ៊ុនតែមួយ នាំឱ្យចំណេញមួយឆ្នាំៗជាង ៥ ពាន់លានដុល្លារ

21431
  • កាលពីថ្មីៗទកន្លងមកនេះក្រុមហ៊ុន Fiat Chrysler បានប្រកាសការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនផលិតរថយន្ត Renault របស់បារាំង ដែលបានធ្វើឱ្យក្រុមហ៊ុនទាំងពីរនេះមានទុនសរុបប្រមាណជាង ៤០ ពាន់លានដុល្លារអាមេរិក ។

    ការច្របាច់បញ្ចូលគ្នានេះនឹងធ្វើឱ្យផ្លាស់ប្តូរវិស័យឧស្សាហកម្មផលិតរថយន្តក្នុងពិភពលោក ដោយក្រុមហ៊ុនទាំងពីរនឹងមានសមត្ថភាពផ្តោតការផលិតរថយន្តរថយន្តអគ្គិសនី និង បង្កើនបរិមាណផលិតបានប្រមាណជា ៨,៧ លានគ្រឿងក្នុងមួយឆ្នាំៗ ដែលនឹងអាចឈានមុខ ជាងក្រុមហ៊ុនផលិតរថយន្ត General Motors និង នៅក្រោយក្រុមហ៊ុនរថយន្ត Volkswagen និង ក្រុមហ៊ុន Toyota បន្តិចប៉ុណ្ណោះ ។

    ចាប់តាំងពីប្រកាសរួមបញ្ជូលគ្នាមកភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរបានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ។ ហើយតាមរយៈកិច្ចព្រមព្រៀងនេះក្រុមហ៊ុនទាំងពីរនេះនឹងអាចសន្សំថវិកាបាន ៥ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ទៅលើការស្រាវជ្រាវ ការចំណាយលើការបញ្ជាទិញផ្សេងៗ និង សកម្មភាពមួយចំនួន ប៉ុន្តែមិនបានលើកឡើងពីបញ្ហាកាត់បន្ថយបុគ្គលិកនោះទេ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី