មានអ្វីជូនពរគាត់ទេ? រីករាយថ្ងៃកំណើត អ្នកចាត់ការក្រុមគោព្រៃកម្ពុជា លោក Keisuke Honda

27905
  • តើអ្នកទាំងអស់គ្នាដឹងទេថាថ្ងៃនេះគឺជាថ្ងៃខួបកំណើតអ្នកចាត់ការរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ? ដោយសារមើលឃើញពីសន្ទុះនៃអ្នកគាំទ្រ និង ទឹកចិត្តខំប្រឹងប្រែងលេងរបស់កីឡាករកម្ពុជា បុរសសញ្ជាតិជប៉ុនរូបនេះបានចំណាយទុនជាច្រើនក្នុងការបង្កើតក្លឹប សូលទីឡូអង្គរ និងបានជួយឱ្យក្លឹបដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះឡើងមកលេងនៅលីគកំពូលកម្ពុជា កាលពីឆ្នាំ ២០១៨ ផងដែរ ។

    កាលពីក្នុងខែកញ្ញា ឆ្នាំ ២០១៨ លោក Keisuke Honda ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាអមជាមួយនឹងអតីតមិត្តរួមក្រុមសញ្ជាតិអាហ្សង់ទីនលោក Felix Dalmas ក្នុងល័ក្ខខណ្ឌមិនគិតប្រាក់កម្រៃរយៈពេល ២ ឆ្នាំ ។ ក្រៅពីការងារក្នុងក្រុមជម្រើសជាតិនេះ រូបគេក៏បានជួយការងារសង្គមនៅក្នុងបាល់ទាត់កម្ពុជាជាច្រើនដូចជាបានធ្វើកម្មវិធី Football Clinic ជាច្រើនដង ហើយរូបគេក៏ជាកត្តាលិករដែលជំរុញឱ្យមានក្រុមហ៊ុនជប៉ុនជាច្រើនលូកដៃសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ។

    ខណះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩ នេះ គឺត្រូវនឹងថ្ងៃគំរបខួបកំណើតរបស់លោក Honda ដែលលោកបានកើតនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ១៩៨៦ បើគិតមកត្រឹមថ្ងៃនេះលោកមានវ័យ ៣២ ឆ្នាំហើយ ។ ដូច្នេះពួកយើងជាក្រុមការងារវិបសាយកម្សាន្ត MerlPlus សូមគោរពជូនពរដល់លោក Keisuke Honda ឱ្យមានសុខភពល្អ ប្រកបរការងារជោគជ័យគ្រប់ទីកន្លែង ជាពិសេសជួយឱ្យគោព្រៃកម្ពុជាបន្តបង្កើតកំណត់ត្រាល្អថ្មីបន្ថែមទៀត ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី