កុំឱ្យចាញ់ប្រទេសមហាអំណាចដ៏ទៃ ឥណ្ឌាបានបង្ហាញយានអវកាសសម្រាប់ចុះចតនៅឋានព្រះចន្ទ

55224
  • ឥណ្ឌាបានប្រកាសថា បានត្រៀមរួចរាល់ហើយក្នុងការបាញ់បង្ហោះយានអវកាស Chandayaan 2 ទៅកាន់ឋានព្រះចន្ទ នៅក្នុងរយៈពេល 1 ខែខាងមុខទៀតនេះ ។ ឥណ្ឌា នឹងក្លាយជាប្រទេសទី ៤ បន្ទាប់ពីអាមេរិក, សហភាពសូវៀត និង ចិនដែលបានចុះចតលើឋានមួយនេះ ។

    យាន Chandayaan 2 ជាយានដែលផលិតឡើងដោយឥណ្ឌាផ្ទាល់ដែលនឹងបាញ់បង្ហោះចន្លោះថ្ងៃទី ៩ ទៅថ្ងៃទី ១៦ ខែក្រោយ ។ នេះតាមការឱ្យដឹងពីអង្គភាពស្រាវជ្រាវផ្នែកអវកាសរបស់ឥណ្ឌាហៅកាត់ថា ISRO ។ បេសកកម្មលើឋានព្រះចន្ទរំពឹងថា នឹងធ្វើឡើងនៅខែកញ្ញាខាងមុខ ។ ក្នុងបេសកកម្មនេះគេនឹងសិក្សាអំពីស្រទាប់ខាងក្រៅរបស់ព្រះចន្ទ និង ប្រមូលយកទិន្នន័យទាក់ទងនឹងប្រភពទឹក ឬ រ៉ែសំខាន់ដែលមានលើឋាននេះ រួចបញ្ជូនទិន្នន័យ និង រូបភាពត្រឡប់ទៅកាន់បន្ទប់បញ្ជាបេសកកម្មនៅឥណ្ឌា ។

    សូមបញ្ជាក់ផងដែរថា បេសកកម្មឋានព្រះចន្ទលើកដំបូងរបស់ឥណ្ឌាបានធ្វើឡើងកាលពីឆ្នាំ ២០០៩ ដោយប្រើប្រាស់យាន Chandrayaan 1 ប៉ុន្តែពេលនោះមិនមានការចុះចតលើឋានព្រះចន្ទនោះទេ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី