មេ Tesla អួតថា រថយន្ត Pickup ប្រើថាមពលអគ្គីសនីរបស់លោកខ្លាំងមិនចាញ់ Ford F-150 ឡើយ ហើយតម្លៃថោកជាងទៀត

12587

ការទន្ទឹមរង់ចាំរថយន្តភីកអាប់ដំណើរការដោយថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Tesla កំពុងខិតជិតដល់ទីបញ្ចប់ ស្របពេលដែលលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុននេះបានចេញមកអះអាងថា នឹងដាក់បង្ហាញវានៅចុងឆ្នាំ ២០១៩ តែម្តង ។

លោក Elon Musk

ស្ថិតនៅក្នុងកិច្ចប្រជុំ 2019 Annual Shareholder Meeting របស់ក្រុមហ៊ុន Tesla លោក Elon បានអះអាងថា ភីកអាប់ Tesla គឺជារថយន្តដ៏អស្ចារ្យបំផុតមួយ ។ ក្នុងនោះដែរ លោក Elon និយាយយ៉ាងក្តែងៗថា រថយន្តភីកអាប់ Tesla នឹងមានដំណើរការខ្លាំងជាងរថយន្តស្ព័រម៉ាក Porsche 911 ដែលអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៤,២ វិនាទីទៅទៀត ។ មិនតែប៉ុណ្ណោះ ភីកអាប់នោះក៏នឹងអាចអូសសណ្តោងធ្ងន់ៗបានទៀតផង ខណៈលោក Elon ថា រថយន្តរថយន្ត Ford F-150 អាចអូសបានប៉ុណ្ណា ភីកអាប់របស់លោកអាចអូសបានប៉ុណ្ណោះ ។

រថយន្តគំរូ

សូមរំលឹកឱ្យដឹងផងដែរថា លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla ធ្លាប់បានបង្ហោះសារលើបណ្តាញសង្គមប្រកាសពីតម្លៃនៃរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួន ដោយមានតម្លៃក្រោម ៥០,០០០ ដុល្លារតែប៉ុណ្ណោះ ៕

រថយន្តគំរូ
រថយន្តគំរូ
រថយន្ត Porsche 911

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី