តារាចំណូលថ្មី Real Madrid កីឡាករ Luka Jovis ៖ Cristiano Ronaldo គឺជា Idol របស់ខ្ញុំ

12698

កីឡាករចំណូលថ្មីរបស់ក្លឹបអធិរាជស Real Madrid ខ្សែប្រយុទ្ធវ័យក្មេង Luka Jovic បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការ កីឡាកររូបនេះបាននិយាយថា Cristiano Ronaldo គឺជានិមិត្តរូប ( Idol ) របស់ខ្លួន ។

Luka Jovic បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៦ ឆ្នាំជាមួយនឹងក្លិបអធិរាជស Real Madrid បន្ទាប់ផ្ទេរពីក្លឹប Eintracht Frankfurt ក្នុងតម្លៃខ្លួនចំនួន ៦០ លានអឺរ៉ូ (ស្មើនឹង ៦៨ លានដុល្លារអាមេរិក) ។ ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរូបនេះបានក្លាយជាផ្នែកមួយនៃការកសាងក្រុមយក្សរបស់អេស៉្បាញមួយនេះសារជាថ្មី នឹងត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាម៉ាស៊ីនរកគ្រាប់កំពូលរបស់ក្រុមលោក Zinedine Zidane ចាប់ពីរដូវកាលក្រោយនេះទៅ ។

Real Madrid ទិញបានសម្រេចកីឡាករឆ្នើមមួយចំនួនហើយដូចជា Eden Hazard , Luka Jovic , Eder Militao និង Rodrygo Goes ជាដើម បន្ទាប់ពីទទួលបានលទ្ធផលដ៏អាក្រក់បំផុតពុំធ្លាប់មានកាលពីរដូវកាល ២០១៨/២០១៩ កន្លងទៅនេះ ។ ខណះ Jovic បាននិយាយថា វិរះបុរសរបស់ក្លឹប ម្ចាស់ពានរង្វាន់ Ballon D’or ចំនួន ៥ សម័យកាល គឺកីឡាករ Cristiano Ronaldo ដែលបានចាកចេញផ្ទេរទៅកាន់ក្លឹប Juventus កាលពីឆ្នាំមុន គឺជា Idol របស់ខ្លួន ។

Jovic បាននិយាយនៅពេលសួរថា តើក្នុងចំណោមកីឡាករ Real Madrid បច្ចុប្បន្នកីឡាកររូបណាដែលស្ថិតនៅក្នុងចិត្តរបស់អ្នក? ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះឆ្លើយថា៖ ” ពេលនេះខ្ញុំមិនជ្រើសរើសយកកីឡាករម្នាក់ណាទេ ព្រោះយើងទាំងអស់គ្នាជាមិត្តរួមក្រុមឥឡូវនេះ ។ ខ្ញុំដឹងថារដូវកាលមុនមិនមែនជារដូវកាលដ៏ល្អបំផុតនៅ Real Madrid ទេ ប៉ុន្តែសង្ឃឹមថាឆ្នាំក្រោយនឹងប្រសើរជាងនេះ ” ។

Jovis បន្តថា៖ ” តម្លៃនេះមិននាំមកនូវការដាក់សម្ពាធច្រើនទេ ខ្ញុំពិតជាមិនគិតអំពីរឿងនេះទេខ្ញុំគ្រាន់តែផ្តោតទៅលើអ្វីដែលខ្ញុំត្រូវធ្វើនៅលើទីលានប៉ុណ្ណោះ ។ ខ្ញុំមិនមានឱកាសនិយាយទៅកាន់កីឡាករម៉ាឌ្រីដរូបណានៅឡើយទេ ខ្ញុំចង់និយាយជាមួយ Luka Modric ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើវានៅប៉ុន្មានថ្ងៃខាងមុខនេះ ” ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី