
ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានរងបរាជ័យយ៉ាងភ្ញាក់ផ្អើលក្រោមថ្វីជើងមជ្ជះរាជទឹកក្រូច ហូឡង់ ដោយលទ្ធផល ៣ទល់នឹង០ ក្នុងជំនួបមិត្តភាពនៅក្រុងហ្ស៉ឺណែវ ប្រទេសស្វីស កាលថ្ងៃចន្ទ ទី២៦ មីនា ព្រឹកយប់មិញនេះ ។
កីឡាករ Memphis Depay, Ryan Babel និង Virgil van Dijk បានស៊ុតម្នាក់មួយគ្រាប់នាំជ័យជម្នះលើកដំបូងដល់លោក Ronald Koeman ក្នុងនាមជាគ្រូបង្គោលថ្មី ខណៈព័រទុយហ្គាល់បាត់បង់សមាជិកម្នាក់ ក្រោយ Joao Cancelo បានកាតក្រហមនៅវគ្គទី២ ៕
តោះទស្សនារូបភាព Highlights ទាំងអស់គ្នា៖
ដោយ៖ Dara Hunii