
ពានរង្វាន់ Copa America ជាព្រឹត្តិការណ៍បាល់ទាត់ជម្រើសជាតិដែលមានអាយុចំណាស់ជាងគេ ហើយមានប្រទេសចំនួន ៨ ប៉ុណ្ណោះ ដែលបានឈ្នះពាននេះ ទោះបីជាពានបានលេងរហូតដល់ ៤៨ ដងយ៉ាងណាក៏ដោយ ។
ប្រទេសដែលឈ្នះពាននេះច្រើនជាងគេ គឺប្រទេស អ៊ុយរុយហ្គាយ ។ ក្រុមជម្រើសជាតិនេះឈ្នះពាននេះចំនួន ១៥ លើកក្នុងចំណោមការលេងវគ្គផ្ដាច់ព្រ័ត្រចំនួន ២១ លើក ។ អ៊ុយរុយហ្គាយ ឈ្នះពាននេះលើកចុងក្រោយគេនៅឆ្នាំ ២០១១ ដោយកាលនោះឈ្នះ ប៉ារ៉ាហ្គាយ ក្នុងលទ្ធផល ៣-០ ។ តាមពីក្រោយ អ៊ុយរុយហ្គាយ គឺប្រទេសអាហ្សង់ទីន ដែលឈ្នះពាននេះចំនួន ១៤ ដង ៕
ដោយ៖ តារា