
គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបច្ចុប្បន្ន លោក Tite លើកឡើងថា ការចាញ់អាល្លឺម៉ង់ ៧ទល់នឹង១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup កាលពី ៤ ឆ្នាំមុន ហាក់ដូចជាបិសាចនៅតែតាមលងបន្លាចក្រុមរបស់លោក។
គ្រូបង្វឹកក្រុមជើងឯកពិភពលោក៥សម័យថ្លែងបែបនេះមុនក្រុមទាំងពីរត្រូវប៉ះគ្នាសាជាថ្មីម្ដងទៀតក្នុងជំនួបមិត្តភាពនៅប៊ែកឡាំង ថ្ងៃអង្គារ ទី២៧ មីនា យប់នេះ ។
លោក Tite សង្កត់ធ្ងន់ថា ៖ “វាជាកត្តាចិត្តសាស្ត្រដ៏ធំសម្រាប់យើង។ គ្មាននរណាម្នាក់ចង់ធ្វើឲ្យខ្លួនឯងដុនដាបទេ។ ប៉ុន្តែអ្នករាល់គ្នាហាក់នៅតែនិយាយពីរឿងនេះ។ និយាយពីវាកាន់តែច្រើន វានៅតែនឹកឃើញអ៊ីចឹង”។
លោក Tite បន្តថា កាលឆ្នាំ២០១៤ នោះ លោកបានមើលការប្រកួតតាមទូរទស្សន៍នៅផ្ទះ ហើយពេលអាល្លឺម៉ង់ទាត់ចូលគ្រាប់ទី៣ ភរិយារបស់លោកក៏ចាប់ផ្ដើមយំ ៕
តោះទៅរំលឹកការប្រកួតនេះទាំងអស់គ្នា៖
ដោយ៖ Dara Hunii