អ្នកប្រដាល់ ពេជ្រ ម្ទេសខ្មាំង ថាការហ្វឹកហាត់ នៅក្រៅប្រទេស គឺជាឱកាសបន្សាំខ្លួន និងពង្រឹងបច្ចេកទេសបន្ថែម ដើម្បីឈ្នះមេដាយពីស៊ីហ្គេម

21726
  • ការហ្វឹកហាត់ នៅក្រៅប្រទេស គឺជាឱកាសបន្សាំខ្លួន និងពង្រឹងបច្ចេកទេសបន្ថែម ដើម្បីឈ្នះមេដាយពីស៊ីហ្គេម នេះជាការលើកឡើងរបស់ម្ចាស់មេដាយសំរិទ្ធ ស៊ីហ្គេម នៅម៉ាឡេស៊ី ឆ្នាំ២០១៧ កីឡាករប្រដាល់សកលជម្រើសជាតិ ណាត សៀកនិត ហៅពេជ្រ ម្ទេសខ្មាំង ។

    ពេជ្រ ម្ទេសខ្មាំង នៅតែចិញ្ចឹមចិត្តចង់ទៅហ្វឹកហាត់បំប៉នសមត្ថភាពបន្ថែម នៅក្រៅប្រទេស ដោយអះអាងថា ការហ្វឹកហាត់ក្នុងស្រុកវាបានក្លាយជាភាពសាំទៅហើយ ធ្វើអោយសមត្ថភាពមិនអាចរីកចំរើនលឿន ហើយក៏ជាកក្តារាំងស្ទះចំពោះការប្រជែងដណ្តើមមេដាយ នៅស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ។ ម្ចាស់មេដាយសំរិទ្ធរូបនេះ បញ្ជាក់ថា ការហ្វឹកហាត់នៅក្រៅប្រទេស ធ្វើអោយគេបានជួបដៃគូហ្វឹកហាត់ខ្លាំងៗ នឹងអាចជួយជម្រុញបច្ចេកទេស និងសិទ្ធផលជាមួយដៃគូ ដែលមានបទពិសោធន៍មកពីបណ្តាប្រទេសផ្សេងៗ ដូចជាការញាក់ និងដេផ្លាស់សេបានរហ័ស ។

    គួរបញ្ជាក់ថា៖ កីឡាករ ពេជ្រ ម្ទេសខ្មាំង គឺជាម្ចាស់មេដាយសំរិទ្ធ ស៊ីហ្គេម នៅម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧ ផ្នែកប្រដាល់សកល ។ ប៉ុន្តែម្ទេសខ្មាំង សព្វថ្ងៃកំពុងតែបន្តអាជីពប្រដាល់គុនខ្មែរ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែមលើកីឡាករប្រដាល់ ដោយសារតែផ្នែកប្រដាល់សកល លែងមានដៃគូប្រកួតលើសង្វៀន និងមិនសូវទទួលបានការគាំទ្រពីទស្សនិកជន ៕

    ដោយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី