ញ៉ាក់សាច់!! តួកគី ពន្លិចយន្តហោះខ្នាតយក្សមួយគ្រឿងទៅក្នុងបាតសមុទ្រដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

18436
  • វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត សម្រាប់ប្រទេសតួកគី ដែលអាជ្ញាធរទេសចរណ៍បានសម្រេចយកយន្តហោះខ្នាតធំមួយគ្រឿង ទៅពន្លិចនៅក្នុងដែនសមុទ្រជាប់ឆ្នេរកម្សាន្តដ៏ល្បីល្បាញ មួយរបស់ខ្លួនមានឈ្មោះថា Aegean Sea ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិ មកកាន់ទីនេះឲ្យកាន់តែច្រើន ។

    យន្តហោះ A300 Airbus នេះ មានប្រវែង ៦៥ ម៉ែត្រ ត្រូវបានគេពន្លិចក្នុងជម្រៅ ៣០ ម៉ែត្រទៅក្នុងទឹកនៃដែនសមុទ្រ Aegean Sea នៅខេត្ត Edirne ។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរតួកគីក្នុងតំបន់បានរំពឹងខ្ពស់ថា តំបន់ដែលពន្លិចយន្តហោះខាងលើនេះ នឹងក្លាយជាឋានសួគ៌ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរចូលចិត្តមុជទឹក ។ អំឡុងពេលការពន្លិតនោះ ក៏មានទូក ទេសចរណ៍ជាច្រើនគ្រឿងដឹកមនុស្សរាប់រយនាក់បានមកចោមរោម និង អបអរចំណាត់ការថ្មី ដែលមានគោលដៅក្នុងការទាក់ទាញការកម្សាន្តបែបមុជទឹកបាតសមុទ្រនេះផងដែរ ។

    គួរបញ្ជាក់ថា ការបង្កើតកម្មវិធីប្លែកៗនេះ ក៏ព្រោះតែប្រទេសតួកគី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួបប្រទះនូវបញ្ហាថមថយភ្ញៀវទេសចរ ដែលបានបណ្តាលមកពីបញ្ហាសន្តិសុខ និង ការបង្កអំពើភេរវកម្មនានា ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី