បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី NASA រកឃើញរូបមួយនៅលើភពអង្គារ ដូចរូបឡូហ្គោរបស់រឿងហូលីវូដ

103941
  • អង្គការ NASA បានប្រកាសអំពីការប្រទះឃើញដ៏ចម្លែកមួយ វាគឺជាឡូហ្គោនៃអង្គភាពរបស់ Star Trek Starfleet ក្នុងខ្សែភាពយន្តហូលីវូដ ដែលបានប្រទះឃើញនៅលើស្រទាប់ក្រៅនៃភពអង្គារ ។

    រូបរកឃើញនៅលើភពអង្គារ

    រូបភាពចម្លែកនេះត្រូវថតបានដោយយាន Mars Reconnaissance ដែលធ្វើដំណើរលើគន្លងគោចររបស់ភពក្រហមមួយនេះ ។ សាស្ត្រាចារ្យនៃសកលវិទ្យាល័យ University of Arizona បានពន្យល់ថា រូបរាងចម្លែកដែលមានទីតាំងនៅតំបន់ hella Planitia នេះ កើតឡើងពីដំណើរសាំញ៉ាំនៃផ្នូក ខ្សាច់កំអែភ្នំភ្លើង និង ខ្យល់ ។

    ឡូហ្គោ Star Trek Starfleet

    សាស្ត្រាចារ្យបាននិយាយដែរថា មហាជនច្បាស់ជាគិតថាការប្រទះឃើញថ្មីនេះមានរូបរាងដូចជាឡូហ្គោល្បីមួយ “វាត្រឹមត្រូវហើយ ប៉ុន្តែគ្រាន់តែជារឿងចៃដន្យមួយប៉ុណ្ណោះ ” ។ ការប្រទះឃើញថ្មីនេះក៏បានធ្វើឱ្យតារាល្បីៗដែលលេចមុខក្នុងខ្សែភាពយន្ត Star Trek ចាប់អារម្មណ៍ជាខ្លាំងផងដែរ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី