រថយន្តដំបូងបំផុតរបស់វៀតណាម ផលិតឡើងដោយប្រើប្រាស់គ្រឿងបន្លាស់របស់រថយន្ត BMW និង Opel

34417
  • វិបសាយព័ត៌មានរថយន្តរបស់អាមេរិកឈ្មោះថា Jalopnik បានចុះផ្សាយអត្ថបទមួយមានចំណងជើងថា៖ ” រថយន្តដំបូងរបស់វៀតណាម គឺមានផ្សំទៅដោយគ្រឿងបន្លាស់របស់រថយន្ត BMW និង Opel ” ។

    Vinfast Fadil

    ការដាក់ចំណងជើងបែបនេះក៏ដោយសាររថយន្តប្រភេទ hatchback ម៉ូដែល Fadil របស់ក្រុមហ៊ុនរថយន្តវៀតណាម Vinfast គឺផលិតឡើងដោយផ្អែកលើរូបរាងរបស់រថយន្ត អាល្លឺម៉ង់ Opel ម៉ូដែល Karl Rocks ។ ចំណែកឯរថយន្ត LUX A2.0 ប្រភេទ Sedan និង LUX SA2.0 ប្រភេទ SUV របស់ Vinfast វិញ គឺត្រូវបានឌីហ្សាញរូបរាងដោយក្រុមហ៊ុនឌីហ្សាញដ៏ល្បីរបស់អ៊ីតាលីឈ្មោះថា Pininfarina និង ផលិតឡើងលើគ្រោងឆ្អឹងនៃរថយន្តរថយន្ត BMW ។

    Opel Karl Rocks

    គួរដឹងផងដែរថា រោងចក្រផលិតរថយន្ត Vinfast បានបើកសម្ពោធជាផ្លូវការហើយ កាលពីថ្ងៃទី ១៤ ខែមិថុនាកន្លងទៅនេះ ហើយការបញ្ចេញលក់រថយន្តម៉ូដែល Fadil ដោយមានតម្លៃប្រមាណ ១៦ ៩០០ ដុល្លារ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី