Selena Gomez លេងខ្មៅមួយឈុតតែម្ដង ក្នុងកម្មវិធីសម្ពោធរឿងថ្មីរបស់ខ្លួន មើលទៅស្អាតប្លែកម្យ៉ាង

6408
  • Selena Gomez ដែលមានសញ្ជាតិដើមជាជនជាតិអាមេរិកត្រូវបានគេស្គាល់ច្បាស់ថាជាតារាសម្ដែងផងនិងជាតារាចម្រៀងផងដែរ ។ នាង Selena ធ្លាប់បានចេញបទចម្រៀងល្បី ៗ ជាច្រើនហើយនាងក៏ធ្លាប់បានបង្ហាញវត្តមានក្នុងរឿងល្បី ៗ មួយចំនួនផងដែរ ដូចជារឿង Another Cinderella Story , Princess Protetion Program , Waverly of Waverly Place: The Movie , Ramona និង Beezus , Monte Carlo, Spring Breakers , Getway និងរឿងជាច្រើនផ្សេងទៀត ។ ក្រៅពីការសម្តែងនាងក៏មានបទចម្រៀងល្បីៗមួយចំនួនផងដែរដូចជា The Heart Wants What It Wants , The Sun Goes Down និងជាច្រើនទៀត ។

    ចាប់តាំងពីឆ្នាំ ២០១៦ មក នាង Selena កម្របង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ណាស់ ប៉ុន្តែកាលពីពេលថ្មីៗនេះតារាស្រីវ័យ ២៦ ឆ្នាំរូបនេះ បានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលឱ្យទស្សនិកជនបានឃើញផ្ទាល់ក្នុងកម្មវិធីសម្ពោធរឿងថ្មីរបស់នាងនៅឯសារមន្ទីរសិល្បៈ «Museum of Modern Art»។ ជាមួយនឹងការបង្ហាញខ្លួននេះដែរ នាង Selena បានស្លៀករ៉ូបពណ៌ខ្មៅរលោងដែលមើលទៅស្រស់ស្អាតយ៉ាងខ្លាំង ហើយសម្រស់របស់នាងបានទាក់ទាញចំណាប់អារម្មណ៍អ្នកចូលរួមទាំងអស់យ៉ាងខ្លាំង ៕

    ដោយ៖ នីតា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី