ក្រុមហ៊ុនយក្សមួយរបស់សហរដ្ឋអាមេរិកខាតរាប់សិបលានដុល្លារ ក្រោយពីចែកផ្លូវជាមួយ Hauwei

9371

ថ្មីៗនេះក្រុមហ៊ុន Broadcom របស់សហរដ្ឋអាមេរិកបានប្រកាសរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ២ ប្រចាំឆ្នាំ ២០១៩ ។ ចំណូលប្រចាំត្រីមាសទទួលបាន ៥,៥១៧ ពាន់លានដុល្លារ ដែលជាតួលេខធ្លាក់ចុះប្រហែល ៤,៧ ភាគរយធៀបនឹងត្រីមាសដំបូង ។

តាមរយៈការព្យាករណ៍ចុងក្រោយបង្អស់របស់ Broadcom ជុំវិញប្រាក់ចំណូលប្រចាំឆ្នាំ ២០១៩ សរុបបានមានការធ្លាក់ចុះមកត្រឹម ២២,៥ ពាន់លានដុល្លារដែលជាការធ្លាក់ចុះ ៨ ភាគរយធៀបនឹងការព្យាករណ៍ចាស់កាលពី ៣ ខែមុន ។ ហេតុផលចម្បងក៏ដោយសារតែការចែកផ្លូវជាមួយក្រុមហ៊ុនយក្សចិនពោល គឺក្រុមហ៊ុន Huawei លែងទទួលទិញបន្ទះឈីបរបស់ក្រុមហ៊ុនអាមេរិកមួយនេះតទៅទៀតហើយ ។ កន្លងទៅ Hauwei ទទួលផ្គត់ផ្គង់ពីក្រុមហ៊ុនសហការចំនួន ៩២ ដោយក្នុងនោះមាន ១/៣ ប្រភពចេញពីសហរដ្ឋអាមេរិក ស្របពេលដែលខ្លួនក៏រាប់បញ្ចូលជាក្រុមហ៊ុនដែលទទួលទិញបន្ទះឈីបធំបំផុតលំដាប់ទី ៣ បន្ទាប់ពីក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung ។ បែបនេះហើយការផ្តាច់ភាពជាដៃគូសហការរវាងក្រុមហ៊ុនអាមេរិក-ចិនបានក្លាយជាបញ្ហាដ៏គួរឱ្យញញើតមួយរវាងភាគីទាំងពីរ ។

ផ្សារហ៊ុននៅ New York Stock Exchange ភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនធំៗមានតាំងពី Broadcom បានធ្លាក់ចុះ ៥,៥៧ ភាគរយ , ក្រុមហ៊ុន AMD បានធ្លាក់ ៣,៣ ភាគរយ , ក្រុមហ៊ុន NVIDIA បានធ្លាក់ ២,២ ភាគរយ , ក្រុមហ៊ុន Intel បានធ្លាក់ ១,១ ភាគរយ ហើយសូម្បីតែក្រុមហ៊ុនឯទៀតនៅក្រៅទឹកដីអាមេរិកដូចជាក្រុមហ៊ុន TSMC ADR របស់តៃវ៉ាន់ក៏ធ្លាក់ចុះ ៤,១ ភាគរយ យ៉ាងគំហុកផងដែរ ៕

ដោយ៖​ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី