ស្អាតខ្លាំង!! Yaya លេងរ៉ូបមួយឈុតនេះស្រស់ស្អាតដាច់គេដាច់ឯង ស្អាតពោលពេញទៅដោយភាពថ្លៃថ្នូរ

26314

តារាសម្ដែងស្រីជួរមុខរបស់ថៃ Yaya Urassaya បច្ចុប្បន្នកំពុងតែទទួលបានភាពល្បីល្បាញថែមមួយកម្រិតទៀតនៅក្នុងស្រុកថៃ បន្ទាប់ពីនាងបង្ហាញខ្លួនសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្តបែបបុរាណលាយសម័យ «ក្លិនផ្កាសាឡង» ដែលនាងសម្ដែងជាមួយកំលោះសង្ហា James Ma ជាតួឯកប្រុស ។

ខណៈប្រជាប្រិយភាពកំពុងហក់ឡើងវ៉ាដាច់តារាស្រីផ្សេងទៀតស្រាប់តែថ្មីៗនេះ យ៉ាយ៉ា បានបង្ហាញខ្លួននៅចូលរួមកម្មវិធីមួយដោយនាងបានស្លៀកឈុតវែងអូសដីច្នៃឡើងយ៉ាងប្រណីតស័ក្ដិសមខ្លាំងជាមួយចង្កេះដ៏តូចច្រឡឹងរបស់នាង ។ ធម្មតា យ៉ាយ៉ា មានរូបរាងខ្ពស់ស្រឡះ ទោះនាងស្លៀកឈុតអ្វីក៏មើលទៅស្រស់ស្អាតសមសួនដែរ ។ ដោយឡែកសម្រាប់ឈុតដែល យ៉ាយ៉ា ស្លៀកនេះអាចនិយាយបានថា មានលក្ខណៈពិសេសជាងកន្លងមកបន្តិច ព្រោះមួយឈុតនេះបានច្នៃឡើងពីប្រកបដោយ ភាពថ្លៃថ្នូរទោះមើលទៅមិនសិចស៊ី និ ងស័ក្ដិសមជាមួយនាងខ្លាំងណាស់ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី