Bentley បញ្ចេញកំពូលរថយន្តប្រណីតម៉ូដែល Flying Spur ស៊េរីឆ្នាំ ២០២០ រូបរាងកាន់តែអង់អាច

23983
  • ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអង់គ្លេស Bentley បានបង្ហាញរូបរាងរថយន្ត Sedan ដែលជាកំពូលរថយន្តប្រណីតរបស់ខ្លួន ម៉ូដែល Flying Spur ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ។

    Bentley Flying Spur ជំនាន់ទី៣ នេះ មានប្រវែងវែងជាងម៉ូដែលមុន ហើយផ្តល់កន្លែងដាក់ជើងកាន់តែធំទូលាយ សម្រាប់អ្នកដំណើរខាងក្រោយ ។ Flying Spur មានការរចនាថ្មីសន្លាងខុសពីម៉ូដែលមុនៗ ដែលមើលទៅរឹតតែអង់អាច និង មានអនុភាពជាងមុន ។ រថយន្ត Bentley Flying Spur ជំនាន់ថ្មីនេះ ប្រើម៉ាស៊ីនសាំង ៦.០ លីត្រ twin-turbo ទំហំ ១២ ស៊ីឡាំង (W12) ដែលបង្កើតកម្លាំងបាន ៦២៦ សេះ និង ប្រើប្រព័ន្ធបើកបរប៉ុងពីរ AWD តាមរយៈប្រអប់លេខអូតូប្រភេទ dual-clutch ៨ វគ្គ ។ វាអាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៨ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ៣៣៣ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ។

    Flying Spur ស៊េរីឆ្នាំ ២០២០ បានបំពាក់ចង្កៀងប្រភេទ LED Matrix ជាមួយនឹងការរំលេចរចនាបទគ្រីស្តាល់ និង អក្សរ “B” ។ វាបំពាក់យ៉ាន់ទំហំ ២១ អ៊ីង តាមស្តង់ដារតែម្តង ប៉ុន្តែក៏មានជម្រើសយ៉ាន់ទំហំ ២២ អ៊ីងដែលធំបំផុតមិនធ្លាប់មានលើម៉ូដែល Flying Spurs ។ Bentley បានបន្ថែមពណ៌តួខ្លួនផ្នែកខាងក្រៅរហូតដល់ទៅ ១៧ ជម្រើស សម្រាប់ Flying Spur មកស្តង់ដារតែម្តង ។ ផ្នែកខាងក្នុងរបស់វាបានបំពាក់គ្រឿងបរិក្ខាធ្វើឡើងដោយដៃ, អេក្រង់ Touchscreen ទំហំ ១២,៣ អ៊ីង , ឧបករណ៍បំពងសំឡេង ១០ គ្រាប់ តែអាច Upgrade ដាក់ប្រព័ន្ធសំឡេងរបស់ Bang & Olufsen ១៦ គ្រាប់ កម្លាំង ១,៥០០ វ៉ាត់ ឬ ប្រព័ន្ធសំឡេង Naim ១៩ គ្រាប់ កម្លាំង ១,២០០ វ៉ាត់ បានផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ Bentley មិនទាន់បានបញ្ចេញតម្លៃលក់នៃម៉ូដែល Flying Spur ជាផ្លូវការទេ ប៉ុន្តែនឹងបើកការបញ្ជាទិញនៅខែកញ្ញា ខាងមុខនេះ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី