កាលពីព្រឹកមិញនេះ សពម្តាយរបស់លោក អ៊ុន សុធា ត្រូវបានបូជាហើយ ដែលទៅគ្មានថ្ងៃត្រឡប់មកវិញ

16028

កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីបានទទួលដំណឹងយ៉ាងក្រៀមក្រំម្ដាយតារាសម្ដែងប្រុស និង ជាម៉ូដែលដ៏មានប្រជាប្រិយភាពលោក អ៊ុន សុធា បានទទួលបានមរណភាពធ្វើឱ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួនសម្ដែងអារម្មណ៍សោកសៅទៅកាន់លោកច្រើនមែនទែន ។ ជាមួយគ្នានេះដែរគេសង្កេតឃើញមានបណ្ដាសិល្បករ សិល្បការិនី ជាច្រើនដួងក៏បានចូលរួមក្នុងពិធីបុណ្យសពម្ដាយរបស់លោក អ៊ុន សុធា ក្នុងទឹកមុខសោកសៅគ្រប់គ្នាតែម្ដង ។

ជាក់ស្ដែងនៅព្រឹកនេះបើតាមការបង្ហោះរូបភាពជាច្រើននៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកបានឱ្យដឹងផងដែរថា នេះជាពេលវេលាចុងក្រោយដែលតារាសម្ដែងដ៏មានជាប្រិយភាពលោក អ៊ុន សុធា បានឃើញនិងប៉ះផ្ទាល់ម្ដាយរបស់ខ្លួនជាលើកចុង ក្រោយ បន្ទាប់ពីរូបកាយម្ដាយរបស់លោកគ្មានថ្ងៃនឹងបានជួបគ្នាទៀតឡើយ ។ គួររម្លឹកផងដែរថា សពម្ដាយរបស់លោក អ៊ុន សុធា ត្រូវបានបូជានៅវេលាព្រឹកនេះគឺម៉ោង ៩ៈ០០ នាទីថ្ងៃនេះ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី