នៅក្មេងទេ តែកូនក្រុមរតនះវិបុល ប្អូនស្រី យ៉ាយ៉ា មានហាងឆេងខ្ពស់មិនចាញ់តារាស្រីអាជីពទៅហើយ

26536
  • បច្ចុប្បន្ននេះឃើញថា តារាស្រីវ័យក្មេងក្រុម រតនៈវិបុល កាន់តែមានប្រជាប្រិយភាព និង មានសន្ទុះនៅក្នុងការគាំទ្រកាន់តែខ្លាំងឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនោះគឺ យ៉ាយ៉ា មិនត្រឹមតែមានសម្រស់ស្អាតថែមទាំងមានទេពកោសល្យយ៉ាងគួរឱ្យសរសើរ ។

    ជាក់ស្តែងកាលពីពេលថ្មីៗនេះបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាកោតសរសើរដល់ប្អូនស្រីគ្រប់គ្នាក្រោយនាងបានធ្វើការតុបតែងខ្លួនយ៉ាងស្រស់ស្អាតទន់ភ្លន់ដូចកូនក្រមុំស្ទើរគ្រប់ឈុតសម្លៀកបំពាក់នៅក្នុងការថតសម្អាងការមួយយ៉ាងគួរឱ្យចាប់អារម្មណ៍ ។

    តាមរយៈសកម្មភាពទាំងនេះអ្នកគាំទ្រជាច្រើនមិនត្រឹមតែសរសើរដល់រូបសម្រស់របស់នាងប៉ុណ្ណោះទេ ក៏ប៉ុន្តែទេពកោសល្យរបស់នាងពិតជាល្អមិនត្រឹមតែប៉ុណ្ណោះ នៅក្មេងប៉ុណ្ណឹងសោះមានហាងឆេងខ្ពស់មានគេហៅថតសម្អាងការមិនចាញ់តារារៀមច្បងដទៃនោះទេ ។ ទន្ទឹមនឹងនេះដែរបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និង មុខមាត់ពេលនាងតែងខ្លួនបែបនេះដែលមើលទៅពិតជាប្លែកភ្នែកខ្លាំងតែម្តង ៕

    ទស្សនាវីដេអូទាំងអស់គ្នា៖

    Posted by Rathanak Vibol – Yong Ye on Sunday, June 16, 2019

    ដោយ៖ វី

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី