រូបកម្រមួយសន្លឹកដែលអ្នកនាង អម្ពរ ទេវី បានបង្ហោះចំថ្ងៃទិវាបុណ្យឪពុក ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល !!

56178
  • អ្នកនាង អម្ពរ ទេវី ពេលនេះ​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​យ៉ាង​មាន​សេចក្តីសុខ និង សុភមង្គល​ជាមួយ​គ្រួសារ​ ។ ទោះបីជា​រស់នៅ​ទីនោះ​ក្តី ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​គេ​កត់សម្គាល់ឃើញ​អ្នកនាង អម្ពរ ទេវី ឧស្សាហ៍​ឡើង​ចុះ​ស្រុក​ខ្មែរ​ណាស់ដោយសារ​អ្នកនាង​មានការ​នឹករឭក​មាតុភូមិ មិត្តភក្តិ និង ណាមួយ​គឺ​អ្នកនាង​មក​ចូលរួម​សម្តែង​រឿង​ឱ្យ​ផលិតកម្ម និង ប៉ុស្តិ៍​ទូរទស្សន៍​តាម​ការអញ្ជើញ​ផងដែរ ។

    ​យ៉ាងណាមិញ អ្វីដែល​ធ្វើឱ្យ​មហាជន និង អ្នកគាំទ្រ​ជាច្រើន​មានការ​ចាប់អារម្មណ៍​នៅពេលនេះ គឺ​រូប​មួយ​សន្លឹក​យ៉ាង​កម្រ​របស់​អ្នកនាង អម្ពរ ទេវី ដែល​បាន​ត្រូវបាន​គេ​ប្រទះឃើញ​ចរាចរ​លើ​បណ្តាញ​សង្គម ។ រូបថត​នោះ​ត្រូវបាន​បង្ហោះ​ឡើង​ដោយ​អ្នកនាង អម្ពរ ទេវី ផ្ទាល់ ដោយបាន​បង្ហាញពី​រូប​ជុំ​គ្រួសារ​របស់​អ្នកនាង ដែលមាន​ឪពុកម្តាយ និង ប្អូនៗ​របស់​អ្នកនាង​ រួមទាំង​អ្នកនាងផ្ទាល់ ។

    ​ជាមួយ​រូបថត​នោះ អ្នកនាង អម្ពរ ទេវី តាំងចិត្តបង្ហោះឡើងចំ​ថ្ងៃ​ទិវា​បុណ្យ​ឪពុក ដោយអ្នកនាងបាន​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​លាយ​ភាសា​ខ្មែរ​ថា «This picture was taken before 1975 with my father. I miss him so much and he’s always in my heart. Happy father’s day to all the fathers out there. Can anyone guess which one is ME ? រូប​របស់​នាង​ខ្ញុំ និង លោកប៉ា មុន​ឆ្នាំ ១៩៧៥ តើ​មហាមិត្ត​ទាយ​ត្រូវ​ទេតើ​រូប​មួយណា​ជានា​ង​ខ្ញុំ ?»។

    ​តាមរយៈ​សារ​នោះ​អ្នកនាង អម្ពរ ទេវី ក៏បាន​បញ្ជាក់ដែរថា អ្នកនាង​មានការ​សេចក្តី​នឹករឭក​ដល់​លោកប៉ា​អ្នកនាង​ជាខ្លាំងក្នុងពេលដែលពិភពលោកកំពុងប្រារព្ធធ្វើបុណ្យឪពុក ប៉ុន្តែ​ពេលនេះ​អ្នកនាងបា​នត្រឹមតែ​មើលរូបថត និង ផ្ញើក្តីនឹកនោះតាមខ្យល់​ប៉ុណ្ណោះ ។ មួយផ្នែកនៃរូបថតនេះដែរ ក៏បានបង្ហាញពីរូបភាពរបស់អ្នកនាង អម្ពរ ទេវី កាលពីកុមារភាព ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពីមហាជនអ្នកគាំទ្រផងដែរ ៕

    ដោយ៖​ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី