ស្ទើរមិនគួរឲ្យជឿរថាលោក​ ​ថៃ​ ​នរៈ​សត្យា បានភរិយា​ក្រោយ​​មាន​វ័យក្មេង​ជាង​លោករហូតដល់ទៅ​ ​៤០​ឆ្នាំ​ !!

12957

មិនថាអ្នក​ក្នុង ​ឬ ​ក្រៅ​សិល្បៈនោះទេគឺ​សុទ្ធតែ​ដឹង​ថា​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ដែល​ត្រូវជា​ឪពុក​របស់​តារា​រូប​សង្ហា​ ​ថៃ​ ​នរៈ​ពិទូ​ ​បាន​បែកផ្លូវ​គ្នា​ជាមួយ​ភរិយា​ជាយូរមកហើយ​ ​គ្រាន់តែ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​មិនបាន​ប្រកាសតែ​ប៉ុណ្ណោះ​។​ ​ដោយ​ឡែ​ក កាលពីពេល​ថ្មី​ៗ​នេះ​ ​ស្រាប់តែ​មាន​នារី​ស្រស់​ស្អាត​ម្នាក់​បាន​ប្រកាស​នៅក្នុង​ថ្ងៃ​ឡើង​វីឡា​ថ្មី​ ​កាលពី​ថ្ងៃទី​១៥​ ​ខែ​មិថុនា​នេះ​ថា​ ​នាង​គឺជា​ភរិយា​ថ្មីរបស់​លោក​ទៅវិញ​។​ ​អ្វី​ដែល​ធ្វើឱ្យគេមានការភ្ញាក់ផ្អើលនោះ គឺនារីវ័យក្មេងរូបនោះ ​មាន​វ័យក្មេង​ជាង​លោក​រហូតដល់​ទៅ​ ​៤០​ឆ្នាំ​។

​នារី​ដ៏​ស្រស់​សោភា​ ​ដែលអះអាងថា ជា​ភរិយា​ក្រោយ​របស់​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​នោះគឺ​មានឈ្មោះ​ថា​ ​ទេព​ ​សុធី​តា​ ​ដែល​មាន​រូប​សម្រស់​ស្រស់​សោភា​ ​និង ​មាន​វ័យក្មេង​ជាង​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ច្រើន​ទៀតផង​ ​ហើយ​ ​ទេព​ ​សុធី​តា​ ​ត្រូវ​បាន​គេ​ស្គាល់​ថា ត្រូវ​ជា​ប្អូន​ជីដូនមួយ​​របស់​ភរិយា​ដើមលោក ​ដែល​ត្រូវជា​មីង​ជីដូន​មួយ​របស់លោក​ ​ថៃ​ ​នរៈ​ពិទូ​ ​។​ ​អ្នកនាង​ ​ទេព​ ​សុធី​តា​ ​មិន​ត្រឹមតែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ ​មិនចាញ់​តារា​​មួយចំនួន​នោះ​ទេ​ ​អ្នកនាង​ថែមទាំង​មាន​វ័យ​ទើបតែ​ជាង​ ​៣០​ ​ឆ្នាំ​ប៉ុណ្ណោះ​ ។ ​ចំណែក​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​វិញ​ មាន​វ័យ​មាន​ប្រមាណជា​ ​៧០​ ​ឆ្នាំទៅ​ហើយ​ ​​តែ​ទោះជាយ៉ាងណា​ក្តី​អ្នក​ទាំងពីរ​បានសម្រេច​​ចិត្ត​រស់​នៅជា​មួយ​គ្នា​ក្នុងនាម​ជា​ស្វាមីភរិយា​ថ្មី​ ដោយ​មិន​ប្រកាន់​អ្វី​ទាំងអស់​ ។ ​មកទល់​ពេលនេះ​ អ្នកនាង​ ​ទេព​ ​សុធី​តា​ ​និង​ លោក​ ​ថៃ​ ​នរៈ​សត្យា​ ​នៅ​ពុំ​ទាន់​មានកូន​ជា​ចំណងដៃ​នៅ​ឡើយ​ទេ​ ​តែ​ជីវិត​គ្រួសារ​អ្នក​ទាំងពីរ​ពោរពេញ​ទៅ​ដោយ​សុភមង្គល​ ​ទោះបីជា​វ័យ​អ្នក​ទាំងពីរ​ខុសគ្នា​ឆ្ងាយ​យ៉ាងណា​ក្តី​ ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា៖​ ​នៅក្នុង​ថ្ងៃ​សម្ពោធ​វីឡា​ថ្មីរបស់ ​អ្នកនាង​ ​ទេព​ ​សុធី​តា​ ​កាលពី​ថ្ងៃទី​ ​១៥​ ​ខែ​ ​មិថុនា​ ​នោះ ​ត្រូវ​បាន​អ្នក​ចូលរួម​ជាច្រើន​លាន់មាត់​សរសើរ​ថា​ ​នាង​ពិតជា​មាន​រូប​សម្រស់​ ​ស្រស់​ស្អាត​ ​គួរ​ឱ្យ​ស្រឡាញ់​ ​។​ ​អ្វី​ដែល​កាន់តែ​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​ តាមរយៈ​ ​ហ្វេ​សប៊ុ​ក​របស់​អ្នក​ ​នាង​ ​ទេព​ ​សុធី​តា​ ​ដែល​មានឈ្មោះ​ថា​ ​Tep​ ​Sreythea​ ​បាន​ប្រកាស​នៅក្នុង​ពិធី​ឡើងវីឡា​ថ្មី​ ដែលមានទីតាំង​ស្ថិត​នៅក្នុង​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានីភ្នំពេញនោះ​ថា​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​គឺជា​ស្វាមី​របស់​ខ្លួន​ ​ដោយមាន​វត្តមាន​ ​សិល្បករ ​សិល្បការី​នី​ជាច្រើន​ចូលរួម​អបអរសាទរ​ ​ដោយ​ម្នា​ក់ៗ​បាន​លាន់មាត់​សរសើរ​គ្រប់គ្នា​ថា​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ពិតជា​មានសំណាង​មែន ​ដែល​បាន​ភរិយា​ក្រោយ​វ័យក្មេង​​ថែមទាំង​មាន​រូប​សម្រស់​ស្រស់​ផូរផង់ថែមទៀត​ ៕

ដោយ៖ សុខះ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី