ចប់ហើយ!! Barcelona បញ្ជាក់ច្បាស់ៗហើយថា Neymar គ្មានផ្លូវត្រឡប់មកទឹកដី Camp Nou វិញនោះទេ

19691
  • អ្នកនាំពាក្យរបស់ក្លឹប FC Barcelona គឺលោក Josep Vives បានព្យាយាមជៀសវាងការឆ្លើយសំណួរដែលពាក់ព័ន្ធនឹងកីឡាករ Neymar ដែលមានព័ត៌មានថា អាចនឹងវិលត្រឡប់មកទឹកដី Camp Nou វិញ ។

    ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះមានព័ត៌មានថា អាចវិលត្រឡប់ទៅទឹកដី Camp Nou វិញ ក្រោយពេលដែលគេបានផ្ទេរទៅលេងនៅក្លឹប Paris Saint- Germain ក្នុងបំបែកកំណត់ត្រាតម្លៃផ្ទេរ ២២២ លានអឺរ៉ូ ។ ប៉ុន្តែកាលពីថ្ងៃលោក Vives ដែលជាអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាភិបាលរបស់ក្លឹបបានព្យាយាមជៀសវាងសំណួរដែលពាក់ព័ន្ធនឹងការវិលត្រឡប់របស់កីឡាកររូបនេះ ។

    តាមរយៈសារព័ត៌មាន Marca លោក Vives បាននិយាយថា៖ ” នេះជាស្ថានភាពមួយដែលយើងព្យាយាមជៀសវាង ។ ឥឡូវនេះគេជាកីឡាកររបស់ក្លឹប PSG ហើយយើងមិនចាំបាច់និយាយពីរឿងនេះទេ ។ យើងមិននិយាយអ្វីនោះទេ ព្រោះបើយើងនិយាយ យើងនឹងធ្លាក់ចូលទៅក្នុងអន្ទាក់ ” ។

    ក្នុងអំឡុងពេល ២ រដូវកាលដែល Neymar លេងនៅក្នុងក្លឹបម្ចាស់ជើងឯកបារាំង គេត្រូវបានញាំញីដោយរបួសម្ដងហើយម្ដងទៀត ទោះជាគេបានឈ្នះពានលីគកំពូលបារាំង ២ លើក ពានរង្វាន់ Coupe de France ចំនួន ១ លើក និងពានរង្វាន់ Coupe de la Ligue ចំនួន ១ លើកក៏ដោយ ។

    លោក Vives មិនព្រមឆ្លើយសំណួរថា តើ Neymar នឹងត្រូវបានស្វាគមន៍ដែរឬទេ បើគេវិលត្រឡប់ទៅកាន់ក្លឹប Barcelona វិញ ។ ពេលនោះលោកបានឆ្លើយថា៖ ” យើងមិនទុកទ្វារបើកចោលឬបិទទ្វារនោះទេ ។ ការពិតគឺគ្រប់គ្នាបានដឹងអស់ហើយ ព្រោះយើងបានពន្យល់រួចហើយ ។ គេជាកីឡាកររបស់ក្លឹប PSG ហេតុនេះហើយយើងមិនជជែកពី Neymar ឬកីឡាករណាម្នាក់នោះទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី