Huawei និង Vodafone សហការគ្នាដាក់ឱ្យដំណើរការប្រព័ន្ធ 5G ជាលើកដំបូងនៅប្រទេសអេស្ប៉ាញ

16510
  • អេស្ប៉ាញ បានស្ថិតក្នុងចំណោមប្រទេសដំបូងគេនៅអឺរ៉ុប បន្ទាប់ពីអង់គ្លេស ដែលទទួលបាននូវប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ដ៏ទំនើបចុងក្រោយ បន្ទាប់ពីក្រុមហ៊ុន Huawei និង Vodafone បានសម្រេចបញ្ចេញនូវសេវាទូរស័ព្ទ 5G ជាលើកដំបូងនៅក្នុងប្រទេសអេស្ប៉ាញ ។

    ប្រព័ន្ធទូរស័ព្ទ 5G បានចាប់ផ្តើមគ្របដណ្តប់ដំបូងនៅក្នុងទីក្រុងធំៗចំនួន ១៥ នៅទូទាំងប្រទេសអេស្ប៉ាញ ហើយយ៉ាងហោចណាស់ប្រជាជនក្នុងចំនួនជាងពាក់កណ្តាលនៅក្នុងបណ្តាទីក្រុងខាងលើនេះ នឹងទទួលបាននូវប្រព័ន្ធសេវាអ៊ីនធើណិត ដែលមានល្បឿនលឿនបំផុត ហើយវានឹងបង្កើនទៅមុខទៀតនៅថ្ងៃអនាគត ។

    ស្របពេលជាមួយគ្នានេះដែរ អតិថិជនដែលប្រើប្រាស់សេវានេះទាំងអស់នៅអេស្ប៉ាញ នឹងទទួលបានបទពិសោធន៍ថ្មីសន្លាង នោះ គឺការទាញយកឯកសារក្នុងល្បឿន ១ ជីហ្គាបៃក្នុងមួយវិនាទី ហើយវានឹងបង្កើនលឿនថែមទៀតដល់ ២ ជីហ្គាបៃក្នុងមួយវិនាទីនៅចុងឆ្នាំ ២០១៩ ដូច្នេះវាមានន័យថា សេវា 5G មានលឿនរហ័សជាង 4G រហូតដល់ទៅ ១០ ដង ហើយវាក៏នឹងជួយបង្កើនប្រសិទ្ធភាពកាន់ខ្ពស់ទៅលើការងារផ្នែកដឹកជញ្ជូន និង វេជ្ជសាស្ត្រជាដើមនាថ្ងៃអនាគត ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី