
លោក Pep Guardiola ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលការចំណាយ ៧៥ លានផោនសម្រាប់ខ្សែបម្រើរបស់ក្លឹបយក្ស Real Madrid របស់អេស្ប៉ាញកីឡាករ Isco រូបនេះ។
The Sun បានអះអាងថាក្លឹបអ្នកមាន Manchester City ដែលបានរងបរាជ័យក្នុងការទទួលបានការផ្លាស់ប្តូរទាំងកីឡាករ Alexis Sanchez និង Riyad Mahrez កាលពីខែមករានោះនៅតែកំពុងស្វែងរកកីឡាករល្អៗផ្សេងទៀត។
យោងតាមរបាយការណ៍នេះកីឡាករ Isco ក៏លួចមានចិត្តចង់ចាកចេញពីក្លឹប Real Madrid ផងដែរដោយសារតែកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះមិនពេញចិត្តនឹងតួនាទីរបស់ខ្លួននៅក្រោមការដឹកនាំរបស់លោក Zidane ៕
ដោយ៖ Dara Hunii