Toyota Camry ស៊េរីថ្មី សមត្ថភាពខ្លាំងហួស ប៉ុន្តែបើនិយាយពីតម្លៃវិញថ្លៃដាច់ស៊េរីចាស់តែម្ដង

10367
  • ក្រុមហ៊ុន UMW Toyota Motor នៅក្នុងប្រទេសម៉ាឡេស៊ី បានបញ្ចេញតម្លៃថ្មីសម្រាប់រថយន្តរបស់ខ្លួន ដោយគ្រប់ម៉ូដែលសុទ្ធសឹងតែមិនមានការផ្លាស់ប្តូរ ខុសប្លែកតែរថយន្ត Camry ដែលឡើងថ្លៃរហូតដល់ទៅ ១,៧០០ ដុល្លារនេះបើប្រៀបធៀបនឹងតម្លៃចាស់ ។

    រថយន្ត Toyota Camry ដែលនាំចូលមកពីប្រទេសថៃខាងលើ តម្លៃលក់នៅប្រទេសម៉ាឡេស៊ី ៤៧ ២០០ ដុល្លារសម្រាប់ប្រភេទ ២.៥V ខណៈតម្លៃពីមុនត្រឹមតែ ៤៥ ៥០០ ដុល្លារ ប៉ុណ្ណោះ ។ Camry ជំនាន់ថ្មីបានប្រើគ្រោងឆ្អឹងថ្មី ហៅថា Toyota New Global Architecture (TNGA) ។ វាមានតួខ្លួនវែងជាងមុន ធំជាងមុន និង ទាបជាងមុន ។ វាប្រើម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រទំហំ ៤ ស៊ីឡាំង បង្កើតកម្លាំងបាន ១៨៤ សេះ ហើយប្រើប្រអប់លេខអូតូ ៦ វគ្គ និង ប៉ុងមុខ ។ Camry 2.5V បំពាក់យ៉ាន់អាលុយមីញ៉ូមទំហំ ១៨ អ៊ីង, ចង្កៀង Bi-LED អូតូ ជាមួយនឹងភ្លើងស៊ីញ៉ូ LED ព្រោះទាំងអំពូល LED Daytime Running Light បូករួមទាំងអំពូលកាត់អ័ព្ទ LED និងចង្កៀងក្រោយ LED ផងដែរ ។ ផ្នែកខាងក្នុង វាបំពាក់កៅអីស្បែក, អេក្រង់ Touchscreen ទំហំ ៨ អ៊ីងមានមុខងារផែនទី, ប្រព័ន្ធសំឡេង JBL ៩ គ្រាប់, កុងទ័រឌីជីថលពណ៌ ទំហំ ៧ អ៊ីង ព្រោះទាំង កុងទ័រពណ៌បញ្ជាំងលើកញ្ចក់ (Head-up Display) ទំហំ ១០ អ៊ីង ផងដែរ ។

    បើនិយាយពីផ្នែកសុវត្ថិភាពវិញ Toyota Camry បំពាក់កញ្ចក់ Toyota Safety Sense មកស្តង់ដារតែម្តង ដោយក្នុងនោះរួមមាន មុខងារ Pre-Collision System , Lane Departure Alert With Steering Assist , Dynamic Radar Cruise Control និង automatic High Beam ជាដើម ។ ក្រៅពីនោះ នៅមានពោងសុវត្ថិភាពចំនួន ៧ , មុខងារ Blind Spot Monitor With Rear Cross Traffic Alert , មុខងារជំនួយពេលឡើងចំណោត (Hill Start Assist), សេនស័រចូលចតមុខក្រោយ (Front/ Rear Parking Sensors ) និងប្រព័ន្ធពិនិត្យសម្ពាធកង់ទៀតផង ៕

    ដោយ៖ បូណា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី