Maradona ថា អាហ្សង់ទីន ឥឡូវលេងអន់ដូចអាចម៍ គ្រាន់តែប្រទេសចំណាត់ថ្នាក់ ២០២ ដូច តុងហ្គា ក៏អាចយកឈ្នះបានដែរ

9631

វីរបុរសបាល់ទាត់ក្រុមជម្រើសជាតិអាហ្សង់ទីន លោក Diego Maradona បានធ្វើការរិះគន់ដល់ក្រុមជម្រើសជាតិរបស់ខ្លួនចំៗ បន្ទាប់ពី អាហ្សង់ទីន ចាញ់ កូឡុំប៊ី ក្នុងជំនួបដំបូងនៃការប្រកួតពានរង្វាន់ Copa America ដោយនិយាយថា សូម្បីតែប្រទេសប្រជុំកោះ តុងហ្គា ក៏អាចយកឈ្នះ អាហ្សង់ទីន បានដែរនៅពេលនេះ ។

លោក Maradona បានធ្វើការនិយាយថា៖ ” អ្នកមើលទៅសូម្បីតែ តុងហ្គា ក៏អាចយកឈ្នះយើងដែរ ។ វាមានតម្លៃនៃក្រុមជម្រើសជាតិ ដែលយើងបានបង្កើត នៅពេលយើងបានលេង ហើយឥលូវសល់អី? អាវជម្រើសជាតិក៏ត្រូវការមានអារម្មណ៍ដូចម្ដាយអ្នកដែរ ” ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះក្រុមជម្រើសជាតិ តុងហ្គា កំពុងតែឈរលើចំណាត់ថ្នាក់លេខ ២០២ នៃតារាងចំណាត់ថ្នាក់របស់ FIFA ។ ប្រទេសនេះស្ថិតក្នុងតំបន់ប្រជុំកោះនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ហើយមានប្រជាជនចំនួនត្រឹមតែ ១០ ម៉ឺននាក់ប៉ុណ្ណោះ ខណះជម្រើសជាតិអាហ្សង់ទីន វិញកំពុងឈរនៅចំណាត់ថ្នាក់លេខ ១១ ឯណោះដែលជាកំពូលចំណាត់ថ្នាក់កំពូល ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី