មិនចង់ជឿថា IG របស់ Selena មានអ្នក Follow រាប់រយលាននាក់ តែបែនាងថា គ្មានកម្មវិធីនេះក្នុងទូរស័ព្ទទៅវិញ

17249

កាលពីថ្មីៗនេះតារាចម្រៀងប៉ុបដ៏ល្បីលំដាប់ពិភពលោក នាង Selena Gomez បានចូលរួមក្នុងកម្មវិធីមួយមានឈ្មោះថា Live Kelly and Ryan ។ ក្នុងនោះដែរ នាង Selena បានផ្តល់ការសម្ភាសន៍ និង សំណេះសំណាលយ៉ាងច្រើនទាក់ទងនឹងអាជីពក៏ដូចជារឿងផ្ទាល់ខ្លួនរបស់នាងផងដែរ ។

លើសពីនោះអ្វីដែលគួរឱ្យភ្ញាក់ផ្អើលសម្រាប់កម្មវិធីនេះ នាង Selena ត្រូវបានពិធីករកម្មវីធីចោទជាសំនួរថា រូបនាងមានគណនីសហជីព IG ដែលមានអ្នក Follow ជាង ១៥៣ លាននាក់ ដូច្នេះហើយ តើនាងដែលភ្ជាប់មានទំនាក់ទំនង ឬ ឆ្លើយតបអ្វីទៅអ្នក Follow ដែរឬទេ ? ព្រោះថាពិធីករទាំងពីរ ពួកគេមានត្រឹម Follower តែជាង ៤ សែនប៉ុណ្ណោះ ប៉ុន្តែពួកគេឈឺក្បាលស្ទើរតែរាល់ថ្ងៃទៅហើយជាមួយកម្មវិធីនេះ ។

មិនបង្អង់យូរនាង Selena ឆ្លើយតបទៅវិញភ្លាមៗថា៖ ” កាលមុនខ្ញុំធ្លាប់ធ្វើបែបនេះច្រើនជាមួយអ្នកគាំទ្រ ប៉ុន្តែក្រោយមកខ្ញុំគិតថា ការធ្វើបែបនេះពិតជាមិនល្អសម្រាប់សុខភាពនោះទេ ព្រោះការដែលចំណាយពេលច្រើន ឬ ងប់ងល់ក្នុងការមើល Comments និងប្រើប្រាស់កម្មវិធីនេះយូរពេក វាពិតជាប៉ះពាល់ដល់ខ្ញុំ វាធ្វើឱ្យខ្ញុំចង់មានជំងឺបាក់ទឹកចិត្ត និងមានអារម្មណ៍មិនល្អចំពោះខ្លួនឯង ពេលឃើញ Comment មិនល្អ ។ ដូច្នេះហើយខ្ញុំមិនបានទាញយកកម្មវិធីនេះដាក់ក្នុងទូរស័ព្ទខ្ញុំទេ ហើយខ្ញុំដាក់វានៅទូរស័ព្ទរបស់អ្នកផ្សេង ហើយពេលដែលខ្ញុំមានអារម្មណ៍ថាចង់ចែករំលែកអ្វីជាមួយអ្នកគាំទ្ររបស់ខ្ញុំ ឬ ក៏ចង់ឆែកអ្វីមួយគ្រាន់តែខ្ចីគេមកគឺរួចរាល់ ” ។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន ក្រោយពីលឺនាងនិយាយបែបនេះ ព្រោះមិននឹកស្មានថា Instagram របស់នាងមានអ្នក Follow រាប់រយលាន ក៏ប៉ុន្តែបែរជានាងមិនបាន Download វាដាក់ទូរស័ព្ទ ផ្ទាល់ខ្លួនទៅវិញ ៕

ទស្សនាបទសម្ភាសន៍របស់ Selena ទាំងអស់គ្នា៖

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី