គ្រូរបស់ Arsenal លោក Arsene Wenger ថាវ័យរបស់គាត់ត្រូវបានគេរើសអើង

47296
  • Arsene Wenger គ្រូ​បង្វឹក​របស់ Arsenal បាន​អះអាង​ថា ការ​កើន​ឡើង​នៃ​សម្ពាធ​ដែល​គាត់បាន​ទទួល​រងនៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​ដោយសារ​តែ​ការរើស​អើង​ចំពោះ​គ្រូ​បង្វឹក​វ័យ​ចំណាស់​ដូច​ជា​រូបគាត់។ក្រុមអ្នក​គាំទ្រ​ក្រុម​កាំភ្លើងធំ​មួយ​ចំនួន​ធំ​នៅតែ​បន្ត​អំពាវ​នាវ​ឲ្យ​គ្រូ​បង្វឹក​វ័យ ៦៨ ឆ្នាំ​រូបនេះលា​លែង​ពី​តំណែង បន្ទាប់ពី​ពួកគេ​ទទួល​បាន​លទ្ធផល​មិន​គាប់​ប្រសើរ​នៅ​ក្នុង​ក្របខណ្ឌ Premier League ។

    Image result for Arsene Wenger

    ទោះបី​ជា​យ៉ាង​ណាក៏​ដោយ Wenger ជឿថា គាត់មិន​ត្រូវ​បាន​គេយក​មក​ថ្លឹង​ថ្លែងប្រកប​ដោយ​ភាព​យុត្តិធម៌​ឡើយ ហើយ​ជំនួស​មក​វិញ​គាត់​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​សារ​ការ​មិន​ពេញចិត្ត​នឹង​វ័យ​ចំណាស់​របស់​គាត់​។គាត់​បាន​ប្រាប់ BeIN Sport ថា៖ «អ្នកអាច​ផ្តោត​លើ​ភាព​ជោគជ័យ​របស់​ក្លឹប​អ្នក ហើយ​មិនអើពើ​នឹង​អ្វីផ្សេង​ទៀត​បាន ប៉ុន្តែ​ជា​ទូទៅ​កាលណា​អ្នក​មាន​វ័យ​កាន់​តែ​ចាស់​ នោះ​អ្នកកាន់​តែ​ត្រូវ​បាន​គេ​រើស​អើង​។ ខ្ញុំអាច​ទទួល​យក​បាន ប្រសិន​បើ​លទ្ធផល​នៃ​ការដឺកនាំ​របស់​ខ្ញុំ​មិន​ល្អ​គ្រប់​គ្រាន់ ប៉ុន្តែ​ខ្ញុំពិបាក​ទទួល​យក​ណាស់ នៅពេល​ដែល​គេ​យក​លេស​ពី​រយៈពេល​ដែល​ខ្ញុំ​បាន​ដឹក​នាំ​ក្លឹបនេះ ជាមួយ​នឹង​វ័យ​ចំណាស់​របស់​ខ្ញុំ​នោះ​»។

    Image result for Arsene Wenger

    អ្នក​ជំនាញ​មួយ​ចំនួន​បាន​លើក​ឡើង​អំពី​ក្តីបារម្ភ​ដែល​ថា Wenger អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជាអចិន្រ្តៃយ៍​ដល់​កេរ្តិ៍​ឈ្មោះ​របស់ Arsenal តាម​រយៈ​ការតោង​តំណែង​នេះ​មិន​លែង ដោយ​មិន​ចង់​ចាក​ចេញពី​ការងារ​មួយ​នេះ ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​មិន​យល់​ស្រប​នោះ​ទេ។

    Image result for Arsene Wenger

    Wenger បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំអាច​ដឹង​បាន​ថា ឆ្លង​កាត់​អំឡុង​ពេល​នេះ ទស្សនៈ​របស់អ្នក​គាំទ្រ និង​បរិបទ​នៃ​អារម្មណ៍​មិន​ពេញ​ចិត្ត​ដែល​កំពុង​តែ​កើត​មាន​ឡើង អ្នក​នឹង​បានឃើញ​នូវអ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​ក្លឹប​របស់​ខ្ញុំ។ មិនមែន​ត្រឹម​តែ​លទ្ធផល​ចុង​ក្រោយ ឬ​ការប្រកួត​ចុងក្រោយ​ដែល​ខ្ញុំ​បាន​ឈ្នះ ឬ​កិត្តិយស​ដែល​ខ្ញុំ​ទទួល​បាន​នោះ​ទេ​។ ខ្ញុំ​មាន​ការ​ធុញទ្រាន់​បន្តិច​ជាមួយ​នឹង​សម្ភារ​ទំនើបៗ សម្រាប់​ថែរក្សា​រូបរាង​របស់​អ្នក​។ ខ្ញុំតែង​តែ​ព្យាយាម​ធ្វើ​ការងារ​របស់​ខ្ញុំ​ពេញ​មួយ​ជីវិត ដោយ​គិត​ថា​តម្លៃ​របស់​ខ្លួន​អ្នក​មាន​សារៈសំខាន់​ជាង​រូបរាង​ខាង​ក្រៅ​» ៕

    ដោយ៖ Dara Hunii

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី