
ណាហ្គាវ៉ើល បានបង្ហាញកីឡាករបរទេសទី២របស់ខ្លួនគឺកីឡាករ Han SungGyu ដែលជាជម្រើសជាតិ U21 កូរ៉េខាងត្បូង និងមានបទពិសោធន៍លេងកម្រិតពិភពលោកជាច្រើន។
ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ បានចុះកុងត្រាជាមួយកីឡាករសញ្ជាតិកូរ៉េខាងត្បូង Han SungGyu! ខ្សែបម្រើប្រយុទ្ធអាយុ ២៥ ឆ្នាំនេះ មានបទពិសោធន៍លេងក្នុង FIFA U20 World Cup ឆ្នាំ ២០១៣ ប្រកួតជម្រុះកីឡាអូឡាំពិកឆ្នាំ ២០១៥ ជាជម្រើសជាតិកូរ៉េចាប់ពីអាយុក្រោម ១៧ ឆ្នាំរហូតដល់ ២១ ឆ្នាំ និងជាជម្រើសទី ១ លេងឲ្យក្រុម Suwon Samsung BlueWings ដែលជាក្លឹបល្បីបំផុតមួយក្នុងទ្វីបអាស៊ី ។
នេះក៏ជាកីឡាករទី ២ របស់ក្រុមលោក មាស ចាន់ណា បន្ថែមលើខ្សែប្រយុទ្ធ Tatsuro Inui ដែលធ្លាប់លើកពាននៅជប៉ុន និងសិង្ហបុរី។ ចំពោះកៅអីទំនេរ ណាហ្គា អាចបន្តចុះកុងត្រាបាន៣នាក់បន្ថែមសម្រាប់ត្រៀមលីគកំពូលកម្ពុជា។
ដោយ៖ តារា