
ជំនួប Champions League រវាង Real Madrid និង Juventus នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នៅទឹកដីអេស្ប៉ាញសម្រាប់ជើងទីពីរ។
ការលក់អស់សំបុត្រមិនមែនជារឿងថ្មីទេសម្រាប់គូល្អមើលដូចជាក្រុមទាំងពីរប៉ុន្តែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលគឺល្បឿននៃការកុម្ម៉ង់ទិញ ដោយសារសំបុត្រដាក់លក់ម៉ោង១០:០០ព្រឹក ត្រូវបានលក់អស់ទាំងស្រុងនៅម៉ោង ១០:០៨នាទី។
យ៉ាងណាអ្នកគាំទ្រនៅតែមានឱកាសទិញសំបុត្រទស្សនាពីក្រុមអ្នកគាំទ្រម្ចាស់ផ្ទះដែលកាន់សំបុត្រសម្រាប់ពេញមួយរដូវកាល (Season Ticket) តែអាចក្នុងតម្លៃខ្ពស់ជាងធម្មតា ៕
ដោយ៖ Dara Hunii