ក្ដៅ!! អតីតមេ UEFA ត្រូវបានចាប់ខ្លួនពាក់ព័ន្ធរឿងប្រគល់សិទ្ធិឱ្យប្រទេសកាតា ធ្វើជាម្ចាស់ផ្ទះ World Cup 2022

8821

អតីតប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប ដែលហៅកាត់ថា UEFA លោក Michel Platini ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការប្រគល់សិទ្ធិឱ្យប្រទេសកាតា ធ្វើជាម្ចាស់ផ្ទះរៀបចំពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ ។

អតីតវីរបុរសបាល់ទាត់របស់បារាំងវ័យ ៦៣ ឆ្នាំរូបនេះត្រូវបានគេបោះឆ្នោតតែងតាំងជាប្រធាន UEFA កាលពីឆ្នាំ ២០០៧ មុននឹងត្រូវបានហាមឃាត់ដោយគណៈកម្មការវិន័យរបស់ FIFA ដែលមិនឱ្យពាក់ព័ន្ធជាមួយសកម្មភាពបាល់ទាត់ទាំងអស់នៅក្នុងឆ្នាំ ២០១៥ ។

សារព័ត៌មាន MediaPart របស់បារាំងបានអះអាងថា លោក Platini ត្រូវបានគេឃាត់ និង ឃុំខ្លួនជាបណ្តោះអាសន្នកាលពីព្រឹកថ្ងៃអង្គារនេះ ដែលនេះជាផ្នែកមួយនៃការស៊ើបអង្កេតពាក់ព័ន្ធនឹងភាពពុករលួយក្នុងការប្រគល់សិទ្ធិជាម្ចាស់ផ្ទះឱ្យប្រទេសកាតា ដើម្បីរៀបចំពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ ។ លើសពីនេះទៅទៀតលោក Platini ក៏នឹងត្រូវត្រៀមបញ្ជូនខ្លួនទៅកាន់ការិយាល័យប្រឆាំងអំពើពុករលួយនៃនគរបាលយុត្តិធម៌ (OCLCIFF) ដើម្បីសាកសួរផងដែរ ។

សូមរំលឹកឱ្យដឹងផងដែរថា កាលពីខែធ្នូ ឆ្នាំ ២០១០ កន្លងទៅ ប្រទេសកាតា ត្រូវបានគេប្រគល់សិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ ២០២២ បន្ទាប់ពី រុស្ស៊ី ដែលធ្វើជាម្ចាស់ផ្ទះនាឆ្នាំ ២០១៨ កន្លងទៅនេះ ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី