យានអវកាស Solar Parker Probe របស់ NASA ជិតបកស្រាយអាថ៌កំបាំងរាប់រយឆ្នាំរបស់ភពព្រះអាទិត្យបានហើយ

19734

យានអវកាស Solar Parker Probe របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅកៀកព្រះអាទិត្យជាថ្មីម្តងទៀត ខណៈក្រុមអ្នកវិទ្យាសាស្រ្តសង្ឃឹមថា វានឹងអាចជួយពួកគេទម្លាយអាថ៌កំបាំងមួយជាយូរណាស់មកហើយរបស់ដួងផ្កាយយក្សមួយនេះ ។

អាថ៌កំបាំងនៅពីក្រោយបាតុភូតកម្តៅនេះ បានធ្វើឲ្យអ្នកវិទ្យាសាស្រ្តនៅលើផែនដីងឿងឆ្ងល់អស់រយៈពេលជាង ៥០០ ឆ្នាំមកហើយ ប៉ុន្តែឥឡូវអង្គការ NASA សង្ឃឹមថា ក្នុងរយៈពេលយ៉ាងច្រើន ២ ឆ្នាំទៀត យាន Parker Solar Probe នឹងអាចជួយផ្តល់ចម្លើយបាន ។ ស្រទាប់បរិយាកាសផ្នែកខាងលើបំផុតរបស់ព្រះអាទិត្យ ត្រូវគេហៅថា ស្រទាប់ Corona ដោយជាមួយគ្នានេះ អ្នកវិទ្យាសាស្រ្តក៏ចង់ដឹងផងដែរថា តើបាតុភូតកម្តៅនេះ រីកសាយភាយក្នុងរយៈកម្ពស់ខ្ពស់ប៉ុន្មានពីផ្ទៃព្រះអាទិត្យ ខណៈពួកគេបានចំណាយពេលរាប់ទសវត្សរ៍អង្កេតមើលវាពីចម្ងាយ តាមរយៈយានអវកាស Wind របស់ NASA ។

សូមបញ្ជាក់ថា នៅឆ្នាំ ២០២១ យានអវកាស Parker Solar Probe ត្រូវគេរំពឹងថា នឹងអាចប្រមូលយកទិន្នន័យសំខាន់ៗបំផុត នៃស្រទាប់បរិយាកាសរបស់ព្រះអាទិត្យ ខណៈបេសកកម្មនេះបានចាប់ផ្តើមកាលពីឆ្នាំ ២០១៨ ហើយនឹងបន្តរហូត យ៉ាងហោចណាស់ដល់ឆ្នាំ ២០២៥ ខាងមុខ ៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី