ប្រមុខការទូតអាមេរិកគ្រោងធ្វើទស្សនកិច្ចទៅកាន់ទីបញ្ជាការកណ្តាល ស្របពេលមានភាពតានតឹងខ្លំាងនៅតំបន់មជ្ឈឹមបូព៌ា

21578
  • រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីបញ្ជាការកណ្តាលអាមេរិក (USCENTCOM) នៅក្នុងរដ្ឋហ្លូរីដា នាថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។

    អ្នកនំាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ម័រហ្គេន អត់តាហ្គូស បានបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយនាថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះថា លោក ប៉ុម ប៉េអូ គ្រោងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលខាងលើ និងទីបញ្ជាការប្រតិបត្តិការពិសេសអាមេរិកនៅតំបន់ Tampa រដ្ឋហ្លូរីដា ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនំានៅទីនោះ ដោយផ្តោតសំខាន់លើបញ្ហាសន្តិសុខក្នុងតំបន់ និងប្រតិបត្តិការដែលកំពុងប្រព្រឹត្តិទៅ ។

    គួរបញ្ជាក់ថា ការប្រកាសពីដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិករូបនេះ បានកើតមានឡើងស្របពេលមានភាពតានតឹងខ្លាំងនៅក្នុងតំបន់មជ្ឈឹមបូព៌ា ជាពិសេសបន្ទាប់ពីនាវាដឹកប្រេង២គ្រឿង ទទួលរងការវាយប្រហារនៅតំបន់ឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃទី ១៣ ខែមិថុនា កន្លងមកនេះ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី