ក្រុមកីឡាករ កីឡាការិនី ខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាស ច្រើនជាងគេពីការប្រកួតកីឡាវាយសី សិស្សថ្នាក់ជាតិលើកទី១

12106

កាប្រកួតកីឡាវាយសី ព្រឹត្តការណ៍កីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ ២០១៩ បានបិទបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី ១៨ ខែមិថុនា ក្នុងនោះក្រុមកីឡាករ កីឡាការិនី ខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាសច្រើនជាងគេ មាស ៥ ប្រាក់​ ៣ និង សំរិទ្ធ ១ សរុប ៩ គ្រឿង ខណៈខេត្តព្រះសីហនុ ឈរលេខ២ មាស១ ប្រាក់២ និងសំរិទ្ធ១ សរុប ៤ គ្រឿង រាជធានីភ្នំពេញ លេខ៣ និង ខេត្តកំពង់ចាម លេខ៤ ។

តាមការបញ្ជាក់ពី ឯកឧត្តម ជៀម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានឱ្យដឹងថា ការប្រកួតនេះមាន រាជធានី-ខេត្តចំនួន ៨ ចូលរួម កីឡាករ កីឡាការិនី និងប្រតិភូសរុប ៧៨ នាក់ ប្រកួតលើ ៥ វិញ្ញាសា មានបុរស និងនារី ។
ថ្លែងក្នុងពិធីបិទ ឯកឧត្តម មាស សារិន អនុប្រធានសហព័ន្ធកីឡាវាយសី បានវាយតម្លៃខ្ពស់ថា ការប្រកួតនេះ សម្បូរដោយកីឡាករ កីឡាករិនីវ័យក្មេងពោពេញដោយសមត្ថភាពធ្វើការប្រកួតប្រជែងប្រកបដោយគុណភាព ។ ជាមួយគ្នានេះ ក្នុងនាមសហព័ន្ធកីឡាវាយសី ឯកឧត្តម សង្ឃឹមនឹងជឿជាក់ថា ស៊ីហ្គេម ឆ្នាំ ២០២៣ កម្ពុជានឹងកីឡាករ កីឡាការិនីវ័យក្មេងច្រើនប្រកបដោយសក្តានុពល ដណ្តើមបានមេដាយជូនកម្ពុជាជាក់ជាមិនខាន ។

ឯកឧត្តម ក៏បានផ្តាំផ្ញើរ ដល់កីឡាករ កីឡាការិនីទាំងអស់សូមបន្តយកចិត្តទុកដាក់ និង ខិតខំប្រឹងប្រែងហ្វឹកហាត់បន្តទៀត ដើម្បីពង្រឹងសមត្ថភាព និង បច្ចេកទេស ត្រៀមការប្រកួតនានា ទាំងលើឆាកជាតិ និង អន្តរជាតិ ជូនកម្ពុជា ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី