Man City ត្រៀមចាយលុយ ៩៥ លានអឺរូទិញយកខ្សែការពារ Koulibaly ដើម្បីបំបែកកំណត់ត្រាពិភពលោក

9590

បើយោងតាមការសែត Gazzetta dello Sport បានឱ្យដឹងថា ក្លឹបមេឃខៀវ Manchester City នឹងត្រូវដេញថ្លៃទិញយកខ្សែការពារឆ្នើមរបស់ក្លឹប Napoli កីឡាករ Kalidou Koulibaly ក្នុងតម្លៃខ្លួនរហូតដល់ ៩៥ លានអឺរូ ( ៨៥ លានផោន / ១០៦ លានដុល្លារ ) ។

គម្រោងការចុះកុងត្រាដ៏មានសក្តានុពលលើឆ្នើមៗដូចជា ខ្សែបម្រើសញ្ជាតិកូឡុំប៊ី James Rodriguez និងខ្សែប្រយុទ្ធសញ្ជាតិម៉ិកស៊ិក Hirving Lozano អាចបង្ខំឱ្យក្រុមយក្សរបស់ក្របខ័ណ្ឌ Serie A មួយនេះលក់កីឡាករដ៏សំខាន់របស់ខ្លួន គឺកីឡាករសញ្ជាតិសេណេហ្គាល់ Koulibaly នៅរដូវក្តៅនេះ ខណះក្រុមម្ចាស់ជើងឯកអង់គ្លេស Manchester City កំពុងតាមសម្លឹងមើលខ្សែការពាររូបនេះមិនដាក់ភ្នែកនោះឡើយ ។

បើតាមប្រភពខាងលើបានឱ្យដឹងទៀតថា សមាជិកក្រុមជម្រើសជាតិសេណេហ្គាល់ កីឡាករ Kalidou Koulibaly វ័យ ២៧ ឆ្នាំរូបនេះ ក៏ចង់ធ្វើការនៅក្រោមការដឹកនាំរបស់លោក Pep Guardiola ផងដែរ ខណះប្រសិនបើរូបគេផ្ទេរទៅកាន់ទឹកដីប្រទេសអង់គ្លេសពិតប្រាកដមែន នោះគេនឹងក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃដាច់គេនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី