ពិធីការិនី កែវ ចាន់និមល កំពុង​ចំណាយពេល​វេលា​ដ៏មាន​អត្ថន័យ​​ជាមួយ​ស្វាមី និង កូនស្រី​សំណព្វចិត្ត​នៅក្រៅប្រទេស

61764
  • ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព​អ្នកនាង កែវ ចាន់​និមល កំពុង​ចំណាយ​វេលា​យ៉ាង​មាន​អត្ថន័យ​បំផុត​ជាមួយ​ស្វាមី និង កូនស្រី​សំណព្វចិត្ត​នៅលើ​ទឹកដី​ហុងកុង ដោយ​ដំណើរ​កម្សាន្ត​លើក​នេះ​គឺ​ដើម្បី​ឆ្លង​ខួបកំណើត​ឱ្យ​កូនស្រី​តែ​ម្នាក់​គត់​របស់​ពួកគេ ។

    ​ឆ្លៀត​ក្នុងឱកាស​ពិសេស​របស់​កូនស្រី​នេះដែរ ពិធី​ការិនី កែវ ចាន់​និមល បាន​បើក​កកាយ​ពី​ទឹកចិត្ត​ស្រឡាញ់​ជា​ម្ដាយ​ចំពោះ​កូន​តាមរយៈ​បណ្ដាញ​សង្គម​ប្រកបដោយ​ភាព​ផ្អែមល្ហែម​បំផុត ក្នុងនោះ​អ្នកនាង​ក៏បាន​បញ្ជាក់ថា ​នឹង​ព្យាយាម​បំពេញ​បំណង​កូនស្រី​គ្រប់យ៉ាង​ទៀតផង «​ម៉ាក់​ដឹងថា​ម៉ាក់​មិនសូវមាន​ពេល​នៅ​ជាមួយ​កូន តែ​ម៉ាក់​ដឹង​ច្បាស់​ថា​កូន​ត្រូវការ​អី ចង់បាន​អី ម៉ាក់​នឹង​ព្យាយាម​ឱ្យ​កូន​គ្រប់យ៉ាង សុំ​ត្រឹម​ឃើញ​ស្នាមញញឹម​កូន គឺ​ម៉ា​ក់មាន​ក្តី​សុខ​បំផុត រីករាយ​ថ្ងៃកំណើត​កូន​សម្លាញ់ Seyla Chan Tepi អរគុណ​ដែល​ចូលមក​ជីវិត​ម៉ាក់​» ។​

    ​ទន្ទឹមនឹងនោះ ពិធី​ការិនី​ខាងលើ ក៏បាន​បង្ហាញ​ទិដ្ឋភាព​ស្អាតៗ​ស្ដែង​ពី​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​ប្រកបដោយ​សុភមង្គល​របស់​ពួកគេ​ផងដែរ ៕

    ដោយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី